​​កិច្ចប្រជុំ​ផ្សា​ព្វ​ផ្សាយ​គោល​និ​យោ​បាយ​ថ្មី​របស់​បេឡា​ជាតិ​នៃ​ការផ្ដល់សេវា​តាវ​កា​រលី​កម្មករ​និង​និ​យោ​ជិ​ក​របប​សន្ដិសុខ​សង្គម​

0

​ខេត្ត​កំ​ពតៈ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បើក​កិច្ចប្រជុំ​ផ្សា​ព្វ​ផ្សាយ​ស្ដីពី​គោលនយោបាយ​ថ្មី​និង​ការពង្រឹង​នៃ​ការផ្ដល់សេវា​តាវកាលិក​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ជូន​កម្មករ​,​និ​យោ​ជិ​ក​ពិធី​នេះ​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​14​ខែកក្កដា​ឆ្នាំ​2014​នៅឯ​សណ្ថាគារ​កំពត​ឌី​យ៉ា​ម៉​ង​ស្តិ​ត​ក្នុងភូមិ​កំពង់បាយ​ខាងត្បូង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត​៕ ​

លោក​ជាវ​ប៊ុន​រិ​ទ្ធ​ប្រធានការិយាល័យ​គោល​និ​យោ​បាយ​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​បាន​មាន​ប្រសា​ស​ន៏​អោយដឹងថា​កិច្ចប្រជុំ​ផ្សា​ព្វ​ផ្សាយ​ថ្ងៃនេះ​គឺ​ដើម្បី​ពង្រឹង​នៃ​ការផ្ដល់សេវា​តាវកាលិក​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​រចនាសម្ព័ន្ធ​គ្រប់គ្រង​មាន​ក្រុមប្រឹក្សាភិបាល​ក្រុមប្រឹក្សា​ប​ចេ្ច​ក​ទេស​និង​គ​ណះ​កម្ម​ការ​និង​ក្រុមការងារ​ផ្សេងៗ​រប​ស់េ​ឡា​ជាតិ​របប​សន​ន​តិ​សុខ​សង្គម​គឺ​ដើម្បី​ទិសដៅ​អនុត្ត​ច្បាប់រដ្ឋធម្មនុញ្ញ​ព្រះរាជាណាចក្រ​កម្ពុជា​ស្ដីពី​ការប្រកាស​អោយប្រើ​ចាប់​ស្ដីពី​របប​សន្តិសុខ​សង្គម​សម្រាប់​ជន​ទាំងឡាយ​ដែល​ស្ថិតនៅ​ក្រោល​បទបញ្ញត្តិ​នៃ​ច្បាប់​ស្ដីពី​ការងារ​ហើយ​ការបង្កើត​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​មិនមែន​ទើបតែ​មាន​ទេ​មាន​តាំងពី​ឆ្នាំ​2007​តាម​អនុក្រឹត្យ​លេខ​16​អ​.​ន​.​ក្រ​.​បក​ចុះ​ថ្ងៃទី​2​ខែមីនា​ឆ្នាំ​2007៕ ​20140714_132048 (1)

លោក​ម៉េង​ហុង​នាយករង​បេឡា​ជាតិ​រប​សន្តិសុខ​សង្គម​បាន​លើកឡើងថា​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ដែលមាន​ក្រុមប្រឹក្សាភិបាល​មាន​ត្រីភាគី​ចូលរួម​តាំងពី​ឆ្នាំ​2008​ហើយ​បាន​អនុវត្ត​ជំហាន​ដំបូង​ការធានារ៉ាប់រង​គ្រោះថ្នាក់​ការងារ​គ្រប់គ្រង​លើ​របប​ស្តិ​ន​សុខ​សង្គម​សម្រាប់​កម្មករ​និ​យោ​ជិ​ក​ក្នុង​វិស័យ​ឯកជន​និង​របប​ធានារ៉ាប់រង​ហានិភ័យ​ការងារ​(​គ្រោះ​ថ្នា​កា់រងារ​) ធានារ៉ាប់រង​សុខភាព​និង​ប្រាក់​សោធន​និវត្ត​ន៏ ។​ ​លោក​ម៉េង​ហុង​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​នៅ​ឆ្នាំ​២០១៣ ប​.​ស​.​ស​បានទទួល​របាយការណ៍​ ​ហានិភ័យ​ការងារ​នៅ​ទូទាំងប្រទេស​ចំនួន​១៤.៨៥៥​ករណី មាន​កម្មករនិយោជិត​ចំនួន​១៦.៨៤៩​នាក់​(​ស្រី​ចំនួន​១២.០៣៤​នាក់​)​ហើយ​តាមរយៈ​នៃ​ការអង្កេត​មាន​គ្រោះថ្នាក់​ការងារ​ចំនួន​១៤.៥៦០​ករណី មាន​កម្មករនិយោជិត​១៦.៧៧៥​នាក់​ត្រូវជា​១.៩%​នៃ​ចំនួន​សរុប​ដែល​បាន​បង់​ភាគទាន​(​ស្រី​ចំនួន​១២.០៣០​នាក់​)​។​ក្នុងនោះ​គ្រោះថ្នាក់​កន្លែងធ្វើការ​មាន​ចំនួន​១២.០៦០​នាក់ គ្រោះថ្នាក់​ពេលធ្វើ​ដំណើរ​ចំនួន​៤.៧០៣​នាក់​និង​ជម្ងឺ​វិជ្ជាជីវៈ​ចំនួន​១២​នាក់​។

ចំពោះ​កំរិត​នៃ​របួស​វិញ មាន​របួសស្រាល​ចំនួន​១៥.៤៤០​នាក់ របួសធ្ងន់​១.២២៧​នាក់ ស្លាប់​ចំនួន​៩៦​និង​មិនមែនជា​គ្រោះថ្នាក់​ចំនួន​៤៦៨ ចំណែកឯ​សហគ្រាស​គ្រឹះស្ថាន​ដែល​បាន​ចុះ​ក្នុង​បញ្ជី​កាស​ទាំង​តូច​ទាំង​ធំ​ដែលមាន​ឈ្មោះ​ក្នុង​បញ្ជី​បេឡា​ជាតិ​ជាង​៧​ពាន់​សហគ្រាស​គ្រឹះស្ថាន​មានកម្ម​ករ​ជិត​មួយ​លាន​នាក់​ដែលមាន​ឈ្មោះ​ក្នុង​បេឡា​ជាតិ​ដូចគ្នា​ដោយឡែក​ឯ​សហគ្រាស​គ្រឹះស្ថាន​មួយចំនួន​ដែល​ពុំមាន​ឈ្មោះ​ក្នុង​បញ្ជី​បេឡា​ជាតិ​លោក​និង​ជម្រុញ​ឲ្យ​បាន​ចុះបញ្ជី​គ្រប់ៗ​សហគ្រាស​គ្រឹះស្ថាន​៕