​​ពី​ធី​បុណ្យ​រុក្ខទិវា ៩ កក្កដា ២០១៤ប្រប​មាត់សមុទ្រ​ព្រែក​សួនច្បារ​កំពង់បាយ

0

​ ​ខេត្ត​កំ​ពតៈ​បុណ្យ​រុក្ខទិវា ៩ កក្កដា ២០១៤ ត្រូវបាន​ប្រារព្វ​ធ្វើឡើង នៅតាម ប្រប​មាត់សមុទ្រ​ព្រែក​សួនច្បារ​កំពង់បាយ សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត នា​ព្រឹក​ថ្ងៃទី​១៦ កក្កដា ២០១៤​នេះ
​ ​តាម​របាយការណ៍​រប​ស់លោក កង គឹម​លី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត​កែប បានអោយដឹងថាៈ តាម​ព្រ​រាជ​សកម្ម​ភាពជា​ប្រវត្តិសាស្ត្រ និង​ក្រោម​ព្រះរាជកិច្ច​ដឹក​នាម​ប្រកបដោយ​ព្រះ​បញ្ញាញាណ​ភ្លឺស្វាង​បំផុត​របស់​ព្រះករុណា ព្រះមហា​វិ​រៈក្ស​ត្រ ព្រះរាជ​បី​តា​ជាតិខ្មែរ ព្រះបាទ​សម្តេច​នរោត្តម សី ហ​នុ ព្រះ​បរម​រតនៈ​កោដ្ឋ ដោយ​ព្រះអង្គ​បាន​ឡាញ ព្រះហស្តលេខា លើ​ព្រះរាជ​ក្រិ​ត្យ​លេខ ៧៣៨ ន​.​ស ចុះ​ថ្ងៃទី​៨ សីហា ១៩៥២ ក្នុងទិសដៅ​បន្តវេន​ប្រពៃណី សម័យ​សង្គមរាស្ត្រនិយម រាជ រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​យ៉ាង​ម៉ឺងម៉ាត់​បំផុត របស់​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ដ៏​ឆ្នើម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានធ្វើ​កំណែរ​ទម្រង់ វិស័យ​ព្រៃឈើ​រៀងរហូត​មក​ដស់ បច្ចុប្បន្ននេះ និង​បានរៀបចំ នឹង​ប្រព្រឹត្តទៅ ពិធីបុណ្យ​រុក្ខទិវា​៩ កក្កដា ជា​រៀងរាល់ឆ្នាំ តាម​បណ្តា​ខេត្ត​ក្រុង បាន​ចំនួន ២២ លើក​រួចមកហើយ ។​PDVD_005


​ ​សម្រាប់​ឆ្នាំ​២០១៤​នេះ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត​- សហការ​ជាមួយ​អាជ្ញាធរ និង​បានការ​ឯកភាព​ពី​ឯ​ឧ​ត្ត​ម អភិបាលខេត្ត បានជ្រើសរើស កំនត់​យក​ទីតាំង​សម្រាប់​ប្រារព្វ​ពិធីបុណ្យ​រុក្ខទិវា ដោយ​ដាំ​នៅ ប្រប​មាត់សមុទ្រ​ព្រេ​ក​សួន​កំពត​ប្រវែង​៦​គីឡូម៉ែត្រ ស្ថិតនៅ​ភូមិ​កំពង់បាយ សង្កាត់​កំពង់បាយ ក្រុង​កំពត មាន​ប្រភេទ​កូនឈើ​ស្ងា​វ ២០០ ដើម​។ ក្នុង​គោលបំណង​ដើម្បី ស្តារ​និង​ដាំ​ឡើងវិញ​នូវ​ប្រភេទ​ដើមឈើ​មាន​ដោយ​កម្រ នៅតាម​ដងផ្លូវ​សំខាន់ៗ និង​ធ្វើអោយ​ប្រសើរឡើង​នូវ​សោភណភាព​ទេសភាព​ធម្មជាតិ បរិស្ថាន និង​ចូលរួមចំណែក​កាត​បន្ថយ ការឡើង​កំដៅ​នៅលើ ភពផែនដី និង​ការប្រែប្រួល​អាកាស​ធាន ។ លោកនាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​បញ្ជាក់ទៀតថា ឆ្នាំ ២០១៣ ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត ។ ក្នុងនោះ​ករណី​បង្ក្រាប់​ករនី​ព្រៃឈើ​មាន​ចំនួន​២៧​លើក ពិន័យ​អន្ករ​ការណ៍​៣​ករណី​មាន​ឈើ​សរុប​៨៤​ម៉ែត្រគូប ក្នុងនោះ​មាន​វត្ថុតាង​ម៉ាស៊ីន​អួ​ស​តាប​ចំនួន​៩​គ្រឿង តាប​ឈូសឈើ​៩​គ្រឿង រណា​២​គ្រឿង​ព្រមទាំង​ប​ញ្ជូ​ល​ជនល្មើស​ទៅ​តុលាការ​ចំនួន​២​នាក់​។​


​ ​ក្នុង​អង្គពិធី​ឯកឧត្តម​ខូ​យ ឃុន ហ៊ួ​រ អភិបាលខេត្ត​បាន​គូសបញ្ជាក់ថា បុណ្យ​រុក្ខទិវា​ដែល​យើង​ទាំង អស់​គ្នា​កំពុង​ប្រារព្វ​ឡើង​នៅទីនេះ ពេលនេះ មាន​អត្ថន័យ​ជា​នយោបាយ និង​សារៈសំខាន​ដ៏​ជ្រាលជ្រៅ​បំផុត សម្រាប់ បំផុសស្មារតី​ស្រឡាញ់ រក្សា ព្រៃឈើ ព្រមទាំង​ក្រើនរំលឹក​ប្រជាពលរដ្ឋ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ពិសេស​ប្រជាពលរដ្ឋ ក្នុង​ខេត្ត​ទាំងមូល​អោយជួយ​ជ្រំ​ជ្រែង​ចូលរួម​យ៉ាងសកម្ម ក្នុង​ការដាំ​ដើមឈើ​ដើម្បី​ជា​សុភមង្គល និង​សេចក្តី​ចំរុងចំរើន​រុងរឿង​នៃ​ប្រទេសជាតិ និង​ខេត្ត​របស់​យើង ។​
​ ​ជាមួយគ្នា​ផងដែរ​ឯកឧត្តម​បានធ្វើការ​ប្រមាន​ដល់​អាជ្ញាធរ​សង្កា​ត​និង​ក្រុង​ថា​ចាប់ពី​ថ្ងៃនេះ​ហាម​ចេះ​ហត្ថលេខា​លើ​ការសាងសង​ផ្លូវ​អណាធិបតេយ្យ​ហើយ​អាជ្ញាធរ​សង្កាត់​ត្រូវ​ចេះ​យកចិត្តទុកដាក់​ជំ​រុញអោយ​ប្រជាជន​ត្រូវ​ចេះ​សម្អាត​មុខផ្ទះ​របស់​ដល់​ប្រជារាស្ត្រ​អោយ​ចេះ​ស្រឡាញ់​ព្រៃឈើ​និង​ចូលរួម​ដាំ​ដើមឈើ​នៅ​គ្រប់​ទីកន្លែង​ឯកឧត្តម​អភិបាល​បញ្ជាក់​បន្ថែមថា​ខេត្ត​យើង​ក៏​កាន់​តែមាន​សុ​ឆ​ន្ទះ​ខ្ពស់ ក្នុងការ​ចូលរួម​ដាំ​ដើមឈើ​និង​ចាត់ទុក​បញ្ហា​នេះ​ជា​បញ្ហា​មិនអាច​រំលង​បាន ពីព្រោះ​មាន​ទាក់ទង​ដល់​ជីវភាព​រស់នៅ​របស់​យើង​សព្វថ្ងៃ ពិសេស​ទប់ស្កាត់​នូវ​បំរែបំរួល​អាកាសធាតុ ដែល​បង្ករ​អោយ មាន​គ្រោះធម្មជាតិ ដូចជា​ខ្យល់ព្យុះ ទឹកជំនន់ រាំងស្ងួត ។​
ឯកឧត្តម​បាន​អំពាវនាវ​ដល់​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ប្រជាពលរដ្ឋ​យកចិត្តទុកដាក់​ថែរក្សា​ការពារ​កូនឈើ​ពង្រឹង​ការគ្រប់គ្រង​សហគមន៍​ព្រៃឈើ និង​ពង្រឹង​លើ​ការងារ​បង្ក្រាប​លើ បទល្មើស​ព្រៃឈើ និង​សត្វព្រៃ ទ​ប​ស្កាត់​ការកាប់​រាន ឈូសឆាយដី​ព្រៃភ្នំ និង​ព្រៃកោងកាង​៕​ស៊ុន​លី កំពត