​កម្មករ​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​មួយ​គ្រាប់​នៅ​សៀមរាប​

0

​ ​ខេត្ដ​សៀមរាប​៖​កម្មករ​ស៊ីឈ្នួល​កាប់​ដី​ដាក់​ផ្ទះ​ម្នាក់ នៅ​ខេត្ដ​សៀមរាប ប្រ​ទៈ​ឃើញ​គ្រាប់​មិនទាន់​ផ្ទុះ​មួយ​គ្រាប់ ខណៈដែល​កំពុង​កាយ​ដី​រាយ​ឱ្យ​ស្មើ​នៅខាងមុខ​ផ្ទះ និង​បាន​រាយការណ៍​ដល់​សម​ត្ថ​កិច្ច​ប៉ុស្ដិ៍​។​ ​ហេតុការណ៍​នេះ​កើតឡើង​កាលពី​កាលពី​ថ្ងៃទី​១៤​ខែកក្កដា​នេះ ស្ថិតនៅ​ភូមិ​ថ្មី សង្កាត់​ស្វាយដង្គុំ​ក្រុង​សៀមរាប បង្ក ឱ្យមាន​ការភ្ញាក់ផ្អើល​ដ​ល់ ប្រជាពលរដ្ឋ​នៅក្បែ​នោះ​ផងដែរ​។​DSC05620

កម្មករ​ឈ្មោះ ឆ្នួន វណ្ណ ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ​រស់នៅ​ភូមិ កន្ទ្រាំ​ង ឃុំ​កន្ទ្រាំ​ង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​កន្លែងកើតហេតុ​ថា ខ្លួន​បានមក​ស៊ីឈ្នួល​កាយ​ដី​ឱ្យគេ​មួយកន្លែង​ស្ថិតនៅ​ទីតាំង​ខាងលើ បាន​ប្រទះឃើញ​គ្រាប់បែក​មួយ​គ្រាប់​ដែល​មិនទាន់​ផ្ទុះ ខណៈ កំពុង​កាយ​ដី​នៅ​ខាងមុខផ្ទះ តាំងពី​ថ្ងៃទី​១៤​ខែកក្កដា​ឆ្នាំ​២០១៤ ហើយ​បាន​ម្ចាស់ផ្ទះ​ឲ្យ​ផ្ដល់ដំណឹង​ដល់​នគរបាល​ប៉ុស្តិ​សង្កាត់​ស្វាយដង្គំ ដើម្បី​អន្ដរាគមន៍​លើ​ករណីនេះ​។ DSC05618

លោក​បន្តទៀតថា​ដល់​ថ្ងៃទី​១៦​ទើប​ឃើញ​មេ​ប៉ុស្តិ៍​ស្វាយដង្គំ​មកជា​មួយ​មន្ត្រី​ស៊ីម៉ាក់​យកទៅ​កម្ទេចចោល​។​ ​ ​ទាក់ទង​ករណីនេះ សមត្ថកិច្ច ប៉ុស្តិ៍​ស្វាយដង្គំ បាន​ឲ្យ​ដឹងថា ក្រោយពី​ទ​ទូល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្ទឹង​ថ្មី​កាលពី​ថ្ងៃទី​១៤ កម្លាំង​បាន​ចាត់វិធានការ​យកចេញ​ពី​ផ្ទះ​ពលរដ្ឋ​ហើយ ។​នគរបាល​បន្ថែមថា គ្រាប់បែក​មិនទាន់​ផ្ទុះ​ជា​ប្រភេទ​គ្រាប់បែក ផ្លែ​ទឹកដោះ​ដែល​ផលិត​នៅ​សហរដ្ឋ​អា​មេ​រិច​កាំ​ង ហើយ​វាក៍​អាច​បង្ក​គ្រោះថ្នាក់​ដែរ ៕ កុសល​