​រន្ទះបាញ់​ស្ត្រី​ចំណាស់​ម្នាក់​ស្លាប់​ខណៈ​អង្គុយ​មើល​ទូរទស្សន៍​បន្ទាប់ពី​សំរាប​ពី​ការងារ​

0

​ ​រតនគិរីៈ កាលពី​វេលា​ម៉ោង​២២​និង​១០​នាទី ថ្ងៃទី​១៥​ខែកក្កដា ឆ្នាំ​២០១៤ ស្ថិត​ក្នុងភូមិ​៣ ឃុំ​ត្រពាំង​ក្រហម​ស្រុក​កូន​មុំ មាន​ករណី​គ្រោះធម្មជាតិ រន្ទះបាញ់​ស្ត្រី​ម្នាក់​ស្លាប់​ខណៈពេលដែល​អង្គុយ​មើល​ទូរទស្សន៍​នៅក្នុង​លំនៅដ្ឋាន ក្នុង​ក្រុមហ៊ុន​ហូ​ទី​។​ ​ ​តាម​ការ​អោយដឹងពី​លោក រស់ វណ្ណា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ ថា​ស្ត្រី​វ័យ​ចំណាស់​ត្រូវបាន​រន្ទះបាញ់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។ ស្ត្រី​ម្នាក់​នោះ​មានឈ្មោះ សុខ ទូច អាយុ​៥១​ឆ្នាំ មាន​ស្រុ​កំណើត​នៅ​ខេត្តកំពង់ស្ពឺ ។download

លោក​បាន​បន្តទៀតថា​មនុស្ស​ដែល​អង្គុយ​មើល​ទូរទស្សន៍​មាន​គ្នា​ចំនួន​៧​នាក់​អកុសល់​ស្លាប់​តែ​ម្នាក់ ចំពោះ​អ្នក​ទាំង​៦​នាក់​ទៀត​មិនមាន​អ្នកណា​រងរបួស​នោះទេ​។​ ​ ​ប្រភពពី​កន្លែងកើតហេតុ​បានអោយដឹងថា ខណៈពេល​ពួកគាត់​កំពុង​មើល​ទូរទស្សន៍​មាន​ខ្យល់​ភ្លៀង ផ្គរ រន្ទះ យ៉ាងខ្លាំង​ធ្វើអោយ​ជនរងគ្រោះ​ដួល​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​។​ ​ ​download (1)

សូមបញ្ជាក់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​កន្លងមក​ធ្លាប់​បានចេញ​សេចក្តីជូនដំណឹង​ដល់​សាធារណៈ​មិន​អនុញ្ញាតិ​អោយ​បើក​វិទ្យុ ឫ​ទូរទស្សន៍​នៅពេលដែល​មេឃ​កំពុង​ភ្លោ​ង ផ្គរ រន្ទះ​នោះទេ ឫ​កាន់​ឧបករណ៍​ដែល​ងាយ​ចំលង​ចរន្ត​អគ្គីសនី​ធម្មជាតិ ជា​ដាច់​ខាង ព្រោះ​អាច​ឆ្លង​ចរន្ត និង​អាច​បណ្តាលអោយមាន​គ្រោះថ្នាក់​ដល់​ជីវិត ជាក់ស្តែង​ដូច​ស្ត្រី​រូបនេះ​ជាដើម​៕