រថយន្ត​ដឹក​ហ្គាស​បុក​រថយន្ត​ដឹក​ផ្លែឈើ​ក្រឡាប់​ផ្ទុះ ស្លាប់​តៃកុង និង​ព្រូ​របួសធ្ងន់​

0

​កោះកុង ៖ តៃកុង​រថយន្ត​ម្នាក់​បាន​ស្លាប់ និង​ព្រូ​រថយន្ត​ត្រូវ​រងរបួស​ធ្ងន់ នៅក្នុង​ហេតុការណ៍​រថយន្ត​ស៊ីទែន​ដឹក​ហ្គាស​មួយគ្រឿង​របស់​ក្រុមហ៊ុន LPG បុក​ជាមួយ​រថយន្ត​ទួរីស​ដឹក​ផ្លែឈើ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា នៅ​ចំណុច​ខាងកើត​ស្ពាន​តា​តៃ​ចម្ងាយ​១០០​ម៉ែត្រ ក្នុង​ឃុំ​តា​តៃ ស្រុក​កោះកុង ខេត្តកោះកុង​។​10423639_424900957648417_1508163433958044099_n

​លោក ម៉ែន ឈា នាយ​ប៉ុ​ស្ត៏​រដ្ឋបាល​ប៉ូលិស​ឃុំ​តា​តៃ​បាន​ឲ្យ​ដឹងថា ឧ​ប្ប​តិ្ត​ហេតុនេះ បានកើត​ឡើង​ក្នុងពេលដែល​រថយន្ត​ដឹក​ហ្គាស​បាន​ចុះ​ចំណោត​ក្នុង​ល្បឿន​លឿន​ខុសពី​ធម្មតា ចំណែក​អ្នកបើករថយន្ត​ទួរីស​ដែល​ធើ្វ​ដំណើរ​បញ្ច្រាសទិស ពេល​ឃើញ​ហេតុ​ការ​ណ៏​មិន​ស្រួល ពួកគេ​ក៏​ឈប់​ឡាន​រួច​ចុះចេញ​មិនទាន់​ផុត​ឆ្ងាយ​ផង ស្រាប់តែ​រថយន្ត​ដឹក​ហ្គាស​នោះបាន​ជ្រុល​ចង្កូត​មក​បុក​ចំ​ពីមុខ​រថយន្ត​តែម្តង តែ​សំណាងល្អ​តៃកុង​និង​ព្រូ​រថយន្ត​ទួរីស​ដឹក​ផ្លែឈើ​គ្រាន់តែ​រងរបួស​ស្រាល រីឯ​ឡាន​វិញ​ខូចខាត​សើ្ទ​រ​តែ​ទាំងស្រុង​។ 10479046_714175775315581_6788694663987896161_n

ដោយឡែក​រថយន្ត​ដឹក​ស៊ីទែន​ហ្គាស​វិញ​ធ្លាក់​ចូលទៅ​ស្រែ​ផ្ទុះ​ឆេះ​តែម្តង​។​ ​នាយ​ប៉ុ​ស្ត៏​រដ្ឋបាល​ដដែល​បាន​ឲ្យ​ដឹង​បន្ថែមថា តៃកុង​ឡាន​ដឹក​ហ្គាស​ដែល​បាត់​បង់ជីវិត​មានឈ្មោះ ឱម សុ​ភ័​ត្រា អាយុ​៤០​ឆ្នាំ ចំណែក​ព្រូ​រងរបួស​ធ្ងន់​ពុំទាន់​បាន​ស្គាល់ឈ្មោះ​ទេ ហើយ​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​ម​នី្ទ​រ​ពេទ្យ​ឯ​រាជ​ធា​និ​ភ្នំពេញ​ដើម្បី​ព្យាបាល​។​ ​រហូតមកដល់​ម៉ោង​៣​រសៀល​ថ្ងៃទី​១៦ កក្កដា ទៅហើយ រថយន្ត​ដឹក​ហ្គាស​ដែល​ក្រឡាប់​ខាងលើ នៅតែ​បន្ត​ឆាបឆេះ ត្បិត​អី​រថយន្ត​ពន្លត់អគ្គីភ័យ​មិនអាច​ចូលទៅ​ជួយ​ពន្លត់​បាន ព្រោះ​ខ្លាច​មានការ​ផ្ទុះ​ស៊ីទែន​ហ្គាស​ដែល​កំពុងតែ​ឆេះ​នោះ​កើតឡើង​៕ ​