​លោក Antonio Conte សម្រេចចិត្ត​លាឈប់​ពី​តំណែង​គ្រូបង្វឹក Juventus

0

​ ​គ្រូបង្វឹក Antonio Conte បានសម្រេច​ចិត្ត​លាឈប់​ពី​តួរ​នាទី​ដឹកនាំ​ក្លិប​សេះបង្កង់ Juventus ដែល​បង្ក​ឲ្យ មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ។​ ​លោក Conte បាន​ដឹកនាំ Juventus ឲ្យ​ឈ្នះ​ជើងឯក​ក្របខណ្ឌ Serie A ៣​ឆ្នាំ​ជាប់ៗ​គ្នា​កាលពី​រដូវ​កាល​មុន ប៉ុន្តែ​នៅពេលនេះ​គាត់​បែរជា​សម្រេចចិត្ត​ចាក​ចេញពី​ក្លិប​ទៅវិញ ។​ ​ការចាកចេញ​របស់លោក Conte បានធ្វើ​ឲ្យ​មាន​មជ្ឈដ្ឋាន​ជាច្រើន​ចោទ​ជា​សំណួរ​ថា ហេតុអ្វី​ក៏​គាត់​សម្រេចចិត្ត​ធ្វើបែបនេះ ។

ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ គាត់​ត្រូវបាន​គេ​ជឿជាក់ថា នេះ​ជាស​ញ្ញា​មួយ​បង្ហាញ លោក Conte អាច​នឹង​ទៅ​ដឹកនាំ​ក្រុម​ជម្រើសជាតិ​អ៊ីតាលី​នាពេល​អនាគត ។​ ​លោក Conte ប្រាប់​អ្នកសារព័ត៌មាន​ថា “​ខ្ញុំ​កំពុង​គិតពី​បច្ចុប្បន្ន ហើយ​ការសម្រេចចិត្ត​ពី​រឿង​ដទៃទៀត ខ្ញុំ​នឹង​ប្រាប់​នៅពេល​ក្រោយ​” ។​ ​គួរ​បញ្ជាក់ថា លោក Conte បាន​ចំណាយពេល​១៣​ឆ្នាំ​លេង​ឲ្យ​សេះបង្កង់ Juventus មុនពេល​លោក​ចូលមក ដឹកនាំ​ក្លិប​នេះ​ក្នុង​ឆ្នាំ ២០១១ ៕