​ក្រោយ​វើ​ល​ខាប់​ប្រេ​ស៊ី​ល​ប្រឈម មុខ​នឹង​ឧ​ប​ស័គ្គ​ជាច្រើន​

0

​រដូវ​កាល​វើ​ល​ខាប់​ដែលមាន​លក្ខណ ចម្រុះ​ពណ៌​របស់​ប្រេ​ស៊ី​ល​បាន​បញ្ចប់ទៅ ប៉ុន្ដែ​ពេលនេះ​រដ្ឋាភិបាល​ប្រេ​ស៊ី​ល​កំពុង ប្រឈម​នូវ​បញ្ហា​ជាច្រើន​ដែល​ពិ​ភាក​ក្នុង ការដោះស្រាយ ក្នុងនោះ​មាន​សេដ្ឋកិច្ច ធ្លាក់ចុះ ហើយ​ការបោះឆ្នោត​ប្រ​ធានា​ធិ​ប តី ក៏​កាន់តែ​ខិត​មក​កៀក​ទៅហើយ ។ ​នៅ​មុនពេល​ការប្រកួត​វើ​ល​ខាប់ កើតឡើង ពលរដ្ឋ​ប្រេ​ស៊ី​ល​បាននាំគ្នា ដង្ហែ​ក្បួន​ធ្វើបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល ដែល​ចំណាយ​ប្រាក់​យ៉ាងច្រើន​រៀបចំ​ការ ប្រកួត​បាល់ទាត់​ពិភពលោក​ក្នុងពេល ដែល​សេដ្ឋកិច្ច​ប្រទេសជាតិ​ធ្លាក់ចុះ ។

ប្រព័ន្ធ​សេវាកម្ម​សាធារណ​របស់​រដ្ឋ​ក៏ ថមថយ ។ ​អ្នកវិភាគ​នយោបាយ​ប្រេ​ស៊ី​ល​មួយ រូប​បាន​បញ្ជាក់ថា ពេលវេលា​សប្បាយ រីករាយ​រដូវ​វើ​ល​ខាប់​បាន​ផុត​ទៅ ពលរដ្ឋ ប្រេ​ស៊ី​ល​ពេលនេះ​កំពុង​ប្រឈម​បញ្ហា​ជា ច្រើន ពិសេស​សេដ្ឋកិច្ចជាតិ​ធ្លាក់ចុះ ។ សកម្មភាព​ទាំងនោះ នឹង​ធ្វើឱ្យប៉ះពាល់ យ៉ាងខ្លាំង​ដល់​ការបោះឆ្នោត​ប្រ​ធានា​ធិ​ប តី​នៅ​ខែតុលា​ខាងមុខ ហើយ​លោកស្រី ឌី​ល​ម៉ា​រ៉ូ​ស​សេ​ហ្វ ដែល​ត្រូវ​បន្ដ​ឈរ ឈ្មោះ​ជា​បេក្ខភាព​អាច​នឹង​បាត់បង់​ការគាំទ្រ​ជាច្រើន​ពី​ពលរដ្ឋ​ប្រេ​ស៊ី​ល បើ​ទោះ បី​ពេលនេះ លោកស្រី​នៅតែ​នាំមុខ​ក្នុង ចំណោម​បេក្ខភាព​ប្រធានាធិបតី​តាម ការ​ស្ទាបស្ទង់​មតិ​នាពេល​កន្លងមក ។ ​

មួយវិញទៀត ប្រ​វ​ត្ដិ​សាស្ដ្រ​នៃ​ការ បរាជ័យ​របស់​ក្រុម​ជម្រើសជាតិ​ប្រេ​ស៊ី​ល ក៏​មិន​ប៉ះពាល់​ច្រើន​ដល់​ការប្រកួតប្រជែង តំណែង​ប្រធានាធិបតី​នាពេលខាងមុខ នោះឡើយ ប៉ុន្ដែ​អ្វីដែល​ប្រធានាធិបតី ប្រេ​ស៊ី​ល​កំពុងតែ​ប្រឈមមុខ គឺ​វិបត្ដិ សេដ្ឋកិច្ចជាតិ ។ ដោយនៅ​ក្នុងឆ្នាំនេះ ប្រេ​ស៊ី​ល​មាន​កំណើនសេដ្ឋកិច្ច​តែ​១​ភាគ រយ​ប៉ុណ្ណោះ ។ ​

ពលរដ្ឋ​ប្រេ​ស៊ី​ល​បង្ហាញ​ការខឹង​សម្បា ចំពោះ​រដ្ឋាភិបាល​របស់​ប្រធានាធិបតី ឌី​ល​ម៉ា​រូស​សេ​ហ្វ តាំងពី​មុនពេល​ប្រកួត វើ​ល​ខាប់​ចាប់ផ្ដើម ។ នៅពេល​ក្រុម ជម្រើសជាតិ​ប្រេ​ស៊ី​ល​បរាជ័យ​ធ្វើឱ្យ​ពល រដ្ឋ​កាន់តែ​ខឹងសម្បា​ថែមទៀត ដោយ រដ្ឋាភិបាល​ចំណាយ​ប្រាក់​យ៉ាង​ច្រើនតែ ក្រុម​ជម្រើសជាតិ​មិនអាច​នាំមក​នូវ កិ​ត្ដិ​យស​ជូន​ប្រទេសជាតិ​ឱ្យ​សក្ដិសម​ទៅនឹង​ការចំណាយ​ទាំងនោះ