VIDEO ​Cristian Tello ផ្លាស់​ពី Barcelona ទៅ Porto ជា​លក្ខណៈ​ខ្ចី​ជើង​

0

​ ​ក្លិប​អ្នកមាន​បុណ្យ Barcelona បានសម្រេច​ចិត្ត​អនុញ្ញាត​ឲ្យ​កីឡាករ Cristian Tello ផ្លាស់​ទៅ កាន់​ក្លិប Porto របស់​ព័រ​ទុយ​ហ្គា​ល់​ជា​លក្ខណៈ​ខ្ចី​ជើង ។​ ​បើ​យោងតាម​ល​ក្ខ័​ណ្ឌ​រវាង​ក្លិប​ទាំងពីរ​បានបង្ហាញ​ថា ខ្សែបម្រើ​ស្លាប​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​នឹង​ចំណាយពេល​ចំនួន​២​រដូវ​កាល​លេង​ឲ្យ​ក្លិប​បាល់ទាត់​របស់​ប្រទេស​ព័រ​ទុយ​ហ្គា​ល់ហើយ​កិច្ចព្រមព្រៀង​លើ​ការ​ទិញយក​ពេញសិទ្ធិ​នឹងត្រូវ​បាន​គេ​ធ្វើឡើង​ក្រោយពេល​ការខ្ចី​ជើង​ត្រូវបាន​បញ្ចប់ ។​ ​ទោះបីជា​យ៉ាងណាក៏ដោយ កីឡាករ​របស់​ក្លិប Barcelona រូបនេះ​មាន​សិទ្ធិ​អាច​លុបចោល​លើ កិច្ចសន្យា​ក្រោយពេល​លេង​បាន​១​រដូវ​កាលដែល​មានន័យថា កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​អាច​នឹង​វិល​មកកាន់​ទឹកដី Camp Nou វិញ ។​ ​គួរ​បញ្ជាក់ថា Tello ចូល​លេង​បាន​៣០​ប្រកួត​ឲ្យ​ក្លិប​អ្នកមាន​បុណ្យ​កាលពី​រដូវ​កាល​មុន​ហើយ រូបគេ​ក៏​ស៊ុត​បញ្ចូល​ទី​បាន​៥​គ្រាប់​ផងដែរ ៕