VIDEO ​លោក Massimiliano Allegri នឹង​ចូល​ដឹកនាំ Juventusក្រោយ​លោក Antonio Conte ចាកចេញ​

0

​អតីត​គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម​អ៊ីតាលី AC Milan លោក Massimiliano Allegri ត្រូវបាន​គេ​ជឿជាក់ នឹង​ក្លាយជា​អ្នកចាត់ការ​ថ្មី​របស់​ក្លិប​សេះបង្កង់ Juventus ។​ ​ក្លិប​ជើងឯក​ក្របខណ្ឌ​អ៊ីតាលី Serie A មួយ​នេះ​កំពុងតែ​ស្វែងរក​គ្រូបង្វឹក​ថ្មី​ម្នាក់​ក្រោយពេល​លោក Antonio Conte បាន​ចុះ​ចេញពី​តំណែង​ក្រោយពេល​ដឹកនាំ​ក្លិប​អស់​រយៈពេល​៣​ឆ្នាំ ។​ ​យោងតាម​សារព័ត៌មាន The Guardian បាន​ចុះផ្សាយ​ថា លោក Allegri នឹង​ចូលមក​ដឹកនាំ ក្លិប​សេះបង្កង់ Juventus ដោយ​នឹង​ចុះកិច្ចសន្យា​រយៈពេល​២​ឆ្នាំ​ជាមួយ​ក្លិប​នេះ ។​ ​គួរ​រម្លឹក​ឡើងវិញ​ថា លោក Allegri ត្រូវបាន​ក្លិប AC Milan បណ្តេញ​ពី​តំណែង​កាលពី ខែ មករា​ដើម​ឆ្នាំនេះ​បន្ទាប់ពី​រូបលោក​ចូលមក​ដឹក​នាំនៅ​ទឹកដី San Siro ក្នុង​ឆ្នាំ ២០១០ ៕