បង្ករ​គ្រោះថ្នាក់​តាមផ្លូវ​ជាតិ​លេខ​ប្រាំ​នៅ​ស្រុក​មង្គល​បូរី​ហើយ​រត់​បាត់​មិន​ទទួលខុសត្រូវ​

0

​បន្ទាយមានជ័យ​: ជន​មិ​ស្គាល់​អត្តសញ្ញាណ​បាន​បង្ករ​គ្រោះថ្នាក់​តាមផ្លូវ​ជាតិ​លេខ​ប្រាំ​នៅ​ស្រុក​មង្គល​បូរី​ហើយ​រត់​បាត់​មិន​ទទួលខុសត្រូវ ករណី​គ្រោះថ្នាក់​ចរាចរ​មួយ នេះ​បាន​កើតឡើង​នៅលើ​ផ្លូវជាតិ​លេខ ៥ ត្រង់ចំណុច​ភូមិ​ភ្នំ​ធំថ្មី ឃុំ​អូរ​ប្រាសាទ នៅវេលា​ម៉ោង ៣​និង​១៥ នាទី ទៀបភ្លឺ ថ្ងៃទី ១៧ កក្ដ​ដា ២០១៤ រវាង​រថយន្ត​មួយគ្រឿង​មិន​ស្គាល់​ម៉ាក​-​ពណ៌​-​ស្លាក​លេខ ត្រូវ​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បើក​រត់គេច​បាត់ ។​photo1 (1)

លោក រស់ សំបូរ មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​មង្គល​បូរី​បានអោយដឹងថា​: អ្នកបើកបរ​បើកបរ​ពី​ត្បូង​ទៅ​ជើង ដល់​ចំណុច​កើត ហេតុ​បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា សេ​១០០ សេរី​ចាស់​ពណ៌​ព្រីង​ទុំ​គ្មា​ម​ស្លាក​លេខ​បើកបរ​ពី​ត្បូង​ទៅ​ជើង អូស​រទេះដឹក​បន្លែ​មក​លក់ ។photo2 (1)

លោក​រស់ សំបូរ បន្ត​ប្រាប់ថា​: បើកបរ​ម៉​តូ​ដែលជា​ជនរងគ្រោះ​មានឈ្មោះ ហៃ តុ​ន ប្រុស អាយុ ៤៩ ឆ្នាំ​នៅ​ភូមិ​ចំការ​លោក ឃុំ​អូរ​ប្រាសាទ ឌុប​ឈ្មោះ មុ​ឹ​ង សំបូរ ស្រី អាយុ ៤៧ ឆ្នាំ (​ជា​ប្រពន្ធ​ជិះ​ពីក្រោយ​) រងរបួស​ធ្ងន់​បាក់ជើង​ឆ្វេង​ទាំង ២ នាក់​ប្តី​ប្រពន្ធ ។ បច្ចុប្បន្ន​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន​មង្គល​បូរី ម៉ូតូ​និង​រទេះ​ខូចខាត​ធ្ងន់​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី ៕​ដោយ​: ឃិន គ​ន្ធា​