​​ជិត​កន្លះ​លាន​នាក់​អបអរសាទរ​ក្រុមបាល់ទាត់​អាល្លឺម៉ង់​ឈ្នះ World Cup 2014

0

​ប៊ែ​រ​ឡាំងៈ មនុស្ស​ជិត​កន្លះ​លាន​នាក់​បាន​អបអរសាទរ​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់​ដែល​បានឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក World Cup 2014 ដោយ​ពួកគេ​បានបង្ហាញ​នូវ សេចក្តីស្រឡាញ់ ការចូល​ចិត្ត និង​បង្ហាញ​ដួងចិត្ត​ជាច្រើន​ទៀត​កាលពី​ថ្ងៃទី​១៥ ខែកក្កដា ២០១៤ ហើយ​ត្រូវបាន​វេ​ប​សាយ​បរទេស​ដេលី​មែ​ល​ចុះផ្សាយ​កាលពី​ម្សិលមិញ​។​ ​germany1a

តាម​ប្រភព​នេះ ក្បួន​ដង្ហែ​ដែល​ចូលរួម​ដោយ​មនុស្ស​ប្រមាណ​ជាង​៤០​ម៉ឺន​នាក់ បាន​អបអរ​តាម ដងផ្លូវ ខណៈពេល​ក្រុម បាល់ទាត់​ជម្រើសជាតិ​អាល្លឺម៉ង់​ដែល​បានឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក World Cup 2014 ក្នុង​ព្រឹត្តិការណ៍​នៃ​ការប្រកួត​នៅ​ប្រេ​ស៊ី​ល​ថ្មីៗ​នេះ បន្ទាប់ពី​បាន បំបាក់​ក្រុម​ជម្រើសជាតិ​អា​ហ្ស​ង់​ទីន​រួចមក​។​ ​លោក Joachim Loew គ្រូបង្វឹក​បាន​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ និង​បាន​និយាយថា នេះ​ជា​ព្រឹ​តិ្ត​ការណ៍​នៃ​ការប្រកួត​ថ្នាក់​ពិភពលោក បើ​គ្មាន​អ្នក​ទាំងអស់គ្នា​ក៏​គ្មាន​ថ្ងៃ​នេះដែរ​។ germany

ដោយសារ​ការចូលរួម​ពី​អ្នក​ទាំងអស់គ្នា ពី​កីឡាករ​គ្រប់រូប និង​គ្រួសារ​ទើប​យើង​អាចមាន​ថ្ងៃនេះ​។​ ​ចំណែក​ក្រុម​កីឡាករ​ជម្រើសជាតិ​ក៏បាន​សម្តែង​ក្តីសប្បាយ​រីករាយ​យ៉ាងខ្លាំង ជាពិសេស ប្រធាន​ក្រុម​បាន​លើក​ពាន​បង្ហាញ​ក្រុម​អ្នកគាំទ្រ ហ្វូងមនុស្ស​ដ៏​កុះករ​ផងដែរ​។ ពួកគេ​និយាយ ថា សូម​អរគុណ​ដល់​សេចក្តីស្រឡាញ់​ទាំងអស់នេះ នេះ​ជា​មោទនភាព​នៃ​យើងទាំងអស់គ្នា​៕ ​germany1bgermany1