​ជនសង្ស័យ​ម្នាក់​លួច​ម៉ូតូ​តាម​ហាង​ត្រូវបាន​ក្រុម​ម៉ូតូ​ឧុ​ប​ចាប់ខ្លួន​ប្រគល់​ ​ឱ្យ​សមត្ថកិច្ច​

0

សៀមរាប​៖ ជនសង្ស័យ​ម្នាក់ លួច​ម៉ូតូ​តាម​ហាង ត្រូវបាន​ក្រុម​អ្នករត់​ម៉ូតូ​ឧុ​ប​តាម​ប្រ​ម៉ាញ់ ចាប់បាន​រួច​ប្រគល់ឱ្យ​សមត្ថកិច្ច ចាត់ការ​បន្ត ។​ហេតុ​ការ នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​ព្រឹក ថ្ងៃ ទី​១៦ ខែកក្កដា ឆ្នាំ​២០១៤ ស្ថិតនៅ​ចំនុច​ផ្លូវ​ចូល​បុរី​សៀង​ណាំ​ក្នុងភូមិ​ខ្នារ​សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។​ ​???????????????????????????????

​សមត្ថកិច្ច​បាន​ប្រាប់ ថា ជនរងគ្រោះ​ឈ្មោះ គង់ សុផល ភេទ​ប្រុស ដែលជា​ម្ចាស់​ហាង​លក់​ម៉ូតូ​បាន​រៀបរាប់ ថា​ខ្លួន​កំពុង​រវល់​លក់​ស្រាប់​តែមាន​អ្នករត់​ម៉ូតូ​ឧុ​ប​មក​ប្រាប់ថា​មាន​គេ​យក​ម៉ូតូ​សេ​១២៥​ព័​ណ​ខ្មៅ​ឆ្នាំ​២០១៤​មួយគ្រឿង​គ្មាន​ស្លាក​លេខ​ទៅ​បាត់​ហើយ​រួចខ្លួន​ក៏​ឱ្យ​ម៉ូតូ​ឧុ​ប​ដែល​ប្រចាំការ​នៅមុខ​ហាង​នោះ​ឱ្យ​ជិះ​ម៉ូតូ​ដេញតាម​រហូត​ចាប់បាន​នៅ​ផ្លូវ​ចូល​បុរី​សៀង​ណាំ ពេលនោះ​គាត់ ក៏​ប្រគល់​ជនសង្ស័យ​ឱ្យ សមត្ថកិច្ច​នាំមក​សាក​សួរ​នៅ​ប៉ុស្តិ​ស្លក្រាម​តែម្តង​។

សមត្ថកិច្ច​បាន​បន្តថា​ជនសង្ស័យ​ឈ្មោះ​ឈៀក វ៉ិ​ត ភេទ​ប្រុស​អាយុ​៣០​ឆ្នាំមាន​ស្រុកកំណើត​នៅ​ភូមិ​តា​ឡែ​ន ឃុំ​សាលា​វិស័យ ស្រុក​ប្រាសាទ​បា​ល័​ង្ក ខេត្តកំពង់ធំ ។​បន្ទាប់ពី​សមត្ថកិច្ច​បា​ន​សួរនាំ​រួចរាល់​ក៏​រៀបចំ​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ម្នាក់នេះ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​៕