ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ​ពី​ជនជាតិ​បរទេស​ម្នាក់​កំពុងធ្វើដំណើរ​ថ្មើរជើង​បណ្ដាលអោយ​ដួល​រងរបួស​ហើយ​ជនសង្ស័យ​គេចខ្លួនបាត់​

0

​ភ្នំពេញ​៖ បុរស​ជនជាតិ​បរទេស​ម្នាក់​កំពុងធ្វើដំណើរ​ថ្មើរជើង​តាម​បណ្ដោយ​ផ្លូវ​លេខ​១៩ ហើយ​លើក​ទូរស័ព្ទ​និយាយ​ស្រាប់​តែមាន​ជនសង្ស័យ​ម្នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សង់​C125 ស៊េរី​២០១៤ គ្មាន​ស្លាក​លេខ រួច​ក៏​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ពី​ជនជាតិ​បរទេស​ខាងលើនេះ​ក៏ប៉ុន្តែ​ដោយ​ជនជាតិ​បរទេស​មិន​ព្រម​ក៏បាន​ប្រទាញប្រទង់​តោង​ម៉ូតូ​អូស​ជាមួយ​ជនសង្ស័យ​ប្រហែលជា​៣០​ម៉ែត្រ​ខណៈនោះ​ក៏​ស្រាប់​តែមាន​បក្ខពួក​ជន​សង្ស័យ​ចំនួន​២​ម៉ូតូ​ទៀត​បានមក​ទាក់​បុរស​ជនជាតិ​បរទេស​អោយ​ចេញពី​ម៉ូតូ​គ្នា​គេ រួច​ជនសង្ស័យ​ខាងលើ​ជិះ​គេចខ្លួនបាត់​ស្រមោល​តែម្ដង​។​ ​ហេតុការណ៍​ខាងលើនេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃទី​១៩​ខែកុម្ភៈ​ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវ​លេខ​១៩ ក្នុង​សង្កាត់​ផ្សារកណ្ដាល​២ ខណ្ឌដូនពេញ​។​

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា ចំពោះ​ហេតុការណ៍​ខាងលើនេះ​ពួកគាត់​បានឃើញ​ផ្ទាល់​ពី​ភិនភាគ​ជនសង្ស័យ​ខាងលើនេះ​មាន​រាង​ធាត់ ហើយ​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ឌ្រី​ម​សង់​C125 ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ និង​បក្ខពួក​របស់គេ​ជិះ​ម៉ូតូ​២​គ្រឿង​សុទ្ធតែ​ស៊េរី​ទំនើប​ចាំ​មក​បិតគូទ​ពីក្រោយ បន្ទាប់ពី​ពួកគេ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​គេ​ហើយ​។​ ​ទាក់ទិន​និង​ករណី​ឆក់​ខាងលើ​នេះដែរ​ជនរងគ្រោះ​ដែលជា​ជនជាតិ​បរទេស​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​យកមក​សួរ​នាំនៅ​ប៉ុស្តិ៍នគរបាល​ផ្សារកណ្ដាល​២ ដើម្បី​ដាក់ពាក្យ​បណ្ដឹង​ផងដែរ​៕ ​IMG_0495