​វេទិកា​សា​ធារ​រណៈ​នៅ​សង្កាត់​កំពង់ឆ្នាំង​ប្រជាពលរដ្ឋ​មាន​កង្វល់​អំពី​

0

ក្រុង​កំពង់ឆ្នាំង ​សេវា​សុខាភិបាល ដី​សម្បទាន​សង្គមកិច្ច គ្រឿងញៀន និង​វប្បធម៌​ប្រពៃណីជាតិ​ធ្លាក់ចុះ​ ​កំពង់ឆ្នាំង​៖​ ​ប្រជាពលរដ្ឋនៅក្នុង​សង្កាត់​ផ្សារឆ្នាំង​បាន​សំដែង​នូវ​ទុក្ខ​កង្វល់​ដែល​ពាក់ព័ន្ធ នឹង​សេវា​សុខាភិបាល​មានតម្លៃ​ខ្ពស់ ដី​សម្បទាន​សង្គមកិច្ច​ដែល​ស្នើសុំ​សំរាប់​ប្រជាពលរដ្ឋ​ក្រីក្រ​ពុំទាន់​ឃើញ​ដោះស្រាយ​អោយ​ពួកគាត់ អ្នក​ប្រកបមុខរបរ​ចាក់ធុងបាស់​តាម​រោងបុណ្យ​រោងការ បាន​កំពុង​ធ្វើអោយ​តម្លៃ​វប្បធម៌​ប្រពៃណី​ខ្មែរ​ត្រូវ​ធ្លាក់ចុះ​និង​បង្កអោយមាន​អំពើ​ហឹ​ង្សា​ ​នៅក្នុង​ពិធី​។​???????????????????????????????

ពួកគាត់​បាន​សំដែង​ក្តី​ព្រួយបារម្ភ​នេះ នៅក្នុង​វេទិការ​សាធារណៈ​មួយ​នៅក្នុង​វត្ត​យាយ​ទេព ស្ថិតក្នុង​ភូមិ​ផ្សារ​ ​ឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៤ ដែលមាន​លោកជំទាវ ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​កំពង់ឆ្នាំង ចូលរួម​ជា​គណៈអធិបតី និង​មាន​មន្ត្រីរាជការ​គ្រប់​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​និង​មាន​ប្រជាពលរដ្ឋ​ចូលរួម​ជាង​២០០​នាក់​ផងដែរ​នៅក្នុង​ពិធី​នេះ​។​ ​ ​

នៅក្នុង​វេទិការ​នេះ​ប្រជាពលរដ្ឋ​បាន​ឡើង​សំដែង​នូវ​ក្តីបារម្ភ​របស់​ពួកគាត់​ថា​៖​ក្នុងការ​ព្យាបាល​ជម្ងឺ​ឯកជន​មា​នខ​ថ្លៃ​ខ្ពស់​គ្រាន់តែ​ដាក់​សេរ៉ូម​១​ស្បោង និង​អោយ​ថ្នាំ​បន្តិចបន្តួច​មានតម្លៃ​ចាប់ពី​៨​ទៅ​១០​ម៉ឺន​រៀល ពេល​ទៅ​មន្ទីរ​ខេត្ត​ជនក្រីក្រ​មួយចំនួន​មិនត្រូវ​បានទទួល​ការព្យាបាល​ព្រោះតែ​គ្មាន​លុយ​បង់​អោយ​ថ្លៃ​សេវា​។​ដី​សម្បទាន​សង្គមកិច្ច​សំរាប់​ជនក្រីក្រ​ស្នើសុំ មិនទាន់​ឃើញ​ដោះស្រាយ​អោយ​ទេ​។​វប្បធម៌​ប្រពៃណី​ខ្មែរ​ត្រូវបាន​ធ្លាក់ចុះ​ដោយសារ​អ្នកមាន​ធុងបាស់​ជួល​ចាក់​តែ​បទ​បរទេស ធ្វើអោយ​យុវវ័យ​ភ្លើតភ្លើន​រាំ​ប៉ះគ្នា​បន្តិចបន្តួច​វាយ​កាប់​ចាក់​គ្នា​ស្ទើរតែ​គ្រប់​រោង​។​???????????????????????????????

​ ​ទុក្ខ​កង្វល់​ទាំងអស់​ខាងលើនេះ​ត្រូវបាន​លោកជំទាវ ជូ ប៊ុន​អេង ជា​ប្រធាន​អង្គប្រជុំ អញ្ជើញ​តំណាង​មន្ទីរ​ពាក់ព័ន្ធ​នីមួយៗ​ឡើង​ដោះស្រាយ​នូវ​ក្តីកង្វល់​របស់​ពួកគាត់​។​លោក ថោង ចំរើន ប្រធាន​មន្ទីរ​សង្គមកិច្ច​ខេត្ត​បាន​ឡើង​ជំរាបជូន​ប្រជាពលរដ្ឋ​ថា​៖ មន្ទីរ​សង្គមកិច្ច​អាច​ដោះស្រាយ​គោលនយោបាយ​ដី​សម្បទាន​បានតែ​ចំពោះ​អតីត​យុ​ទ្ធេ​ជន​តែប៉ុណ្ណោះ ហើយ​មន្ទីរ​កំពុង​ដាក់សំណើរ​សុំ​ដី​សម្បទាន​សង្គមកិច្ច​ជូន​អតីតយុទ្ធជន​ប្រមាណ​៣៥០​គ្រួសារ ជូន​ថ្នាក់លើ​សំរេច​។​ចំណែក​ដី​សម្បទាន​សំរាប់​ដោះស្រាយ​ជូន​ជនក្រីក្រ​វិញ ជា​តួនាទី​របស់​មន្ទីរ​សុរិយោដី​ខេត្ត​ជា​អ្នកស្នើសុំ​ទៅ​អន្តរក្រសួង​សំរេច​។​???????????????????????????????

ដោយឡែក​តំណាង​មន្ទីរ​សុរិយោដី​ខេត្ត​បាន​ឡើង​បកស្រាយ​ថា​៖​ដី​សម្បទាន​សង្គមកិច្ច​សំរាប់​ប្រជាពលរដ្ឋ​ក្រីក្រ មន្ទីរ​កំពុង​រៀបចំ​ ​ជាមួយ​អង្គការ​LWD​ជា​ដៃគូ​នៅ​តំបន់​ជើងភ្នំ​ជំ​រាយ​ក្នុងស្រុក​សាមគ្គី​មានជ័យ និង​បានដាក់​សំណើរ​ទៅ​អន្តរក្រសួង​ជួយ​សំរេច​ហើយ តែ​ពុំទាន់​ទទួលបាន​លទ្ធផល​។​ ​ ​តំណាង​មន្ទីរ​សុខាភិបាល​ខេត្ត​បានអោយដឹងថា​៖​សេវា​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​ខេត្ត សំរាប់​ជនក្រីក្រ​គឺ​មិន​យកប្រាក់​ទេ អោយតែ​អ្នក​ជម្ងឺ​នោះ​ប័​ណ្ឌ​ក្រី​ក្រពី​អង្គការ​រ៉ា​ក់​។​ប័ណ្ណ​ក្រីក្រ​នេះ​គឺ​អង្គការ​បាន​ចុះ​ស្រង់​ស្ថិតិ​ជាក់ស្តែង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​រៀងរាល់ឆ្នាំ ត​ដើម្បី​ចេញ​ប័ណ្ណ​ក្រីក្រ​ពិ​ប្រាកដ​អោយ​ជនក្រីក្រ (​អាជ្ញាធរ​មូលដ្ឋាន​មិនអាច​ចេញ​លិខិត​បញ្ជាក់ជូន​ក្រីក្រ​តែឯង​ដោយ​គ្មាន​ការទទួលស្គាល់​ពី​អង្គការ​រ៉ា​ក់​នោះទេ​)​។​ទាក់ទង​នឹង​គ្រឿងញៀន​លោក ឡុ​ច វណ្ណ​រ៉ា ស្នងការរង​ ​នគរបាល​ខេត្ត​បាន​ថ្លែងអោយដឹងថា​៖​កន្លងមក​មាន​ម្ចាស់ផ្ទះ​សំណាក់​មួយចំនួន​មិន​សហការ​ជាមួយ​សមត្ថកិច្ច​ឡើយនិង​ ​បាន​លាក់បាំង​អ្នក​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំញៀន​នៅក្នុង​ផ្ទះសំណាក់​។​???????????????????????????????

ដោយឡែក​អាណាព្យាបាល​មួយចំនួន ពេល​សមត្ថ​ ​កិច្ច​ចាប់ខ្លួន​កូនចៅ​ដែល​ប្រើប្រាស់​ថ្នាំញៀន បែរជា​ចេញ​មុខមក​ធានា​អះអាង​ដោះសា​រថា​កូន​ខ្លួន​មិន​ប្រើប្រាស់​ថ្នាំញៀន​ទេ ធ្វើអោយ​កិច្ចប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​របស់​សមត្ថ​កិច្ច​ជួប​ការលំបាក​។​ ​ ​លោកជំទាវ ជូ ប៊ុន​អេង បានធ្វើការ​បកស្រាយ​បន្ថែម​នូវ​ចំណុច​ខាងលើ​ថា​៖​ចំពោះ​ជនក្រីក្រ​ពិតប្រាកដ អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ជួយ​សំរួល​ធ្វើ​ប័ណ្ណ​ក្រីក្រ​ជូន​ពួកគាត់​អោយបាន​ស្មើភាព​ទាំ​អស់​គ្នា មិនត្រូវ​រើសអើង​ឡើយ​។ ចំពោះ​សេវា​ព្យាបាល​ជម្ងឺ​តាម​គ្រូពេទ្យ​ឯកជន ជា​សិទ្ធ​ឯកជន​របស់គេ អ្ន​ក្រីក្រ​ត្រូវ​មក​ព្យាបា​ន​ជម្ងឺ​នៅ​មន្ទីរពេទ្យ​ខេត្ត​។​ចំពោះ​ដី​សម្បទាន​សង្គមកិច្ច​ ​រដ្ឋ​បាន​គិតគូ ផ្តល់​អទិភាព​ជូន​អតីតយុទ្ធជន​និង​ក្រុមគ្រួសារ​មុនគេ ព្រោះ​ពួកគាត់​មានគុណ​បំណាច់​ចំពោះ​ជាតិ​មាតុភូមិ ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​និង​ត្រូវ​ដោះស្រាយ​បន្តបន្ទាប់​តាម​ក្រោយ​។​ ​

​ចំពោះ​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច វា​មិនមែនជា​តួនាទី​របស់​សមត្ថកិច្ច​និង​អាជ្ញា ធរ​នោះទេ ដើម្បី​សំរេចបាន​ដោយ​ជោគជ័យ​លុះត្រា​ណា​មានការ​ចូលរួម​អនុវត្ត និង​គាំទ្រ​ពី​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន​។​ហេតុនេះ​ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវ​ចូលរួម​ផ្តល់ព័ត៌មាន​អោយបាន​ទាន់ពេលវេលា​ជូន​សមត្ថកិច្ច និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​រួមគ្នា​ទប់ស្កាត់ និង​បង្ក្រាប​អោយបាន​បទល្មើស​ផ្សេងៗ​ដែល​កើតមានឡើង​នៅក្នុង​ភូមិ​ឃុំ​របស់ខ្លួន​អោយមាន​ប្រសិទ្ធភាព​៕