ការប្រលងប្រណាំង​ទីក្រុង​ស្អាត​អនាម័យ​ល្អ​របស់​អាជ្ញាធរ​ក្រុង​ស្ទឹងសែន​ខេត្តកំពង់ធំ​

0

កំពង់ធំ​=​ខេត្តកំពង់ធំ​ជា​ខេត្ត​មួយ​ដែល​ស្ថិត​ចំ​កណ្ដាល​នៃ​ប្រទេស​កម្ពុជា​ហើយក៏​ជា​ខេត្ត​ទេសចរណ៍​មួយ​ដែល​ភ្ញៀវ​ជាតិ​និង​អន្ដរជាតិ ឆ្លងកាត់ និង​សំរាក​កំសាន្ដ ហើយ​ប្រជា​ពល​រដ្ន​តែងតែ​រងចាំ​មើល​អាជ្ញាធរ​ក្រុង​ស្ទឹងសែន​ជួស​ជុស​ស្ថាបនា​បរិ​វេ​ន្ដ​ជិត​រូបសំណាក់​ដំរី​ជាន់ខ្លា​ដែលជា​និមិត្តរូប​នៃ​ខេត្តកំពង់ធំ​និង​ជា​កន្លែង​គោរព​សក្កា​រះ​បូជា​អស់​មនុស្ស​ទាំងពួង​ក្នុង​ខេត្តកំពង់ធំ តែ​ឥឡូវនេះ​ក្លាយជា​កន្លែង​ចាក់សំរាម និង​ជិត​ក្លាយជា​ត្រពាំង​បឹងបួរ​ជា​បណ្ដើរៗ​ព្រោះតែ​អាជ្ញាធរ​ព្រងើយកន្តើយ​និង​គ្មាន​ចំណាប់អារម្មណ៍​លើ​បរិស្ថាន​ជុំវិញ​សួន​ដំរី​ជាន់ខ្លា​។​
​ទោះជា​យ៉ាងណាក៏ដោយ​ប្រជា​ពល​រដ្ន​បាន​ទទឹង​រងចាំ​មើល​ការជួសជុល​របស់​អាជ្ញា​ធរ​ក្រុង​ស្ទឹងសែន​ក្រោយពី​ទូ​ទស្សន៍​បាន​ចាក់ផ្សាយ​រួច​ម្ដង​ទៅហើយ តែ​អាជ្ញាធរ​ហាក់ដូចជា​មិន​យកចិត្តទុកដាក់​ចំពោះ​កាត​កិច្ច​និង​ភារកិច្ច​របស់ខ្លួន​ក្នុង​
​ការថែរក្សា​ក្រុង​ស្ទឹងសែន​ទាំងមូល​អោយមាន​សោភ័ន​ភាព ដោយ​មានតែ​គំរោង​ទីក្រុង​ស្អាត អនាម័យ​ល្អ​តែប៉ុណ្ណោះ​។​


​តាម​ប្រភព​ពត៍​មាន​ពីរ​ប្រជា​ពល​រដ្ន​និង​មន្ដ្រីរាជការ​មួយចំនួន​ដែល​រស់នៅក្នុង​ក្រុង​ស្ទឹងសែន​បានអោយដឹងថា​ក្រុង​ស្ទឹងសែន​មាន​ចំងាយ​មិន​លើសពីរ​២​គីឡូម៉ែត្រ​តែប៉ុណ្ណោះ​តែ​អាជ្ញាធរ​ពុំមាន​សមត្ថភាព​ក្នុងការ​ថែរក្សា​សោ​ភ័​ណ្ឌ​ភាព បរិស្ថាន និង​អនាម័យ​ល្អ​ទាល់តែសោះ ព្រោះ​អាជ្ញាធរ​បានត្រឹមតែ​ទ្រឹស្ដី​តែ​គ្មាន​ការអនុវត្តន៍​។​
​ប្រជា​ពល​រដ្ន​ក៏បាន​សំណូមពរ​អោ​យក​អភិបាលខេត្ត​កំពង់ធំ​ចុះ​ពិនិត្យមើល​ចំនុច​បរិវេណ​ជុំវិញ​រូបសំណាក់​ដំរី​ជាន់ខ្លា​នេះ​ផង​ព្រមទាំង​លោក តុ​ប កក្កដា ប្រធាន​មន្ទីរ​បរិស្ថាន​ជួយ​ពិនិត្យ​កន្លែង​នេះ​ផង​៕ ដោយ ប៊ុន រដ្ឋា
​ ​