បុរស​២​នាក់​ជិះ​ម៉ូតូ​ត្រូវគេ​ជិះ​ម៉ូតូ​ធាក់​មួយ​ជើង​ដួល​បណ្ដាលអោយ​រងរបួស​ធ្ងន់​ម្នាក់​ស្រាល​ម្នាក់​

0

​ភ្នំពេញ ៖ បុរស​២​នាក់​បាន​រងរបួស​ធ្ងន់​និង​ស្រាល ខណៈដែល​ពូកគេ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក អា​ខុន បាន​ជិះ​វាក់​អឺ និង​បុរស​ម្នាក់​ជិះ​ម៉ូតូ ណាយ​ហ​ត មួយគ្រឿង​រួច​បុរស​ដែល​ជិះ​ម៉ូតូ​ណាយ​ហ​ត បាន​ដេញ​ធាក់ បុរស​ជិះ​ម៉ូតូ​អាយ​ខន​មួយ​ជើង​ដួល​យ៉ាង​ពេញទំហឹង ។​ ​ហេតុ​ការ​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០១ និង​២០ នាទី​យប់​ឈានចូល​ថ្ងៃទី​២០ ខែកុម្ភៈ​ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្លូវ​១៨២ ក្នុង​សង្កាត់​អូ​ឬ​ស្សី​១ ខណ្ឌ​៧​មករា ។​

តាម​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង ព​ណ៏​ទឹកក្រូច​លាយ​ខ្មៅ ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ ១៨២​ក្នុង​ល្បឿន​លឿន ក៍ បាន​ជិះ​វាក់​អឺ​និង​បុស​ម្នាក់​ជិះ​ម៉ូតូ ណាយ​ហ​ត មួយគ្រឿង ហើយ​ភាគី​ខាង​ម៉ូតូ អាយ​ខុន

បាន​ស្រែក​សំលុត ភាគី​ម៉ូតូ​ណាយ​ហ​ត រួច​បុរស​ដែល​ជិះ​ម៉ូតូ​ណាយ​ហត់ ខឹង បាន​ជិះ​ម៉ូតូ​ដេញ​ធាក់​បុរស​ជិះ​ម៉ូតូ​អាយ​ខន​មួយ​ជើង​បណ្ដាលឱ្យ​ដួល​យ៉ាង​ពេញទំហឹង​អូស​ជិត​១០​ម៉ែត រងរបួស​ធ្ងន់​ត្រូវ​រថយន្ដ​សាមុយ​សង្គ្រោះបន្ទាន់​ដឹក​ទៅ​មន្ទីរពេទ្យ​ភ្លាមៗ ហើយ​ភាគី​ជិះ​ម៉ូតូ​ណាយ​ហ​ត បាន​ជិះ​គេចខ្លួនបាត់​។​ ​ក្រោយពេល​កើតហេតុ ម៉ូតូ​របស់​ជនរងគ្រោះ​ខាងលើ ត្រូវបាន​សម្ដ​កិច្ច​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​៧​មករា រង់ចាំ​ដោះ​បងប្អូន​មក​ទទួលយក​វិញ​៕​ផា​នេត្រ​ ​Image1 Image2