ពិធី​ប្រគល់​ថវិកា​សមាគម​មិត្ត​នគរបាលជាតិ

0

​សៀម​រាម​៖​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​កាលពី​ព្រឹក​ថ្ងៃទី​២០ ខែ​កុ​ម្ភះ ឆ្នាំ​២០១៤ នេះ​។​លោក​វរសេនីយឯក ជៀវ សូរិយា ស្នងការរង​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​។ បាន​នាំយក​ថវិកា​សមាគម​មិត្ត​នគរបាល ជាតិ​ចំនួន​២០​លាន​រៀល​មក​ធ្វើការ ប្រគល់ជូន​ដល់​ក្រុមគ្រួសារ​សព​របស់​មន្ត្រី​នគរបាលជាតិ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដែល​បាន​ស្លាប់​ក្នុង​បុព្វហេតុ​ជាតិ ចំនួន​៥​គ្រួសារ ដោយ​នៅក្នុង​ពិធី​នោះ​ក៏មាន​ការចូលរួម​ពី​សំណាក់​អស់លោក​ជា​នាយរង​ការិយាល័យ​និង​នគរបាល​នៃ​ការិយាល័យ​បុគ្គលិក​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​មួយចំនួន​ផងដែរ​។

លោក​វរសេនីយឯក ជៀវ សូរិយា មានប្រសាសន៍ថា ថវិកា​ទាំងនេះ គឺ​បានមកពី​ការ​ផ្តួច ផ្តើមឡើង ពី​សំណាក់​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ ដែល​ឯកឧត្តម​តែងតែបាន​គិតគូរ​ខ្ពស់​ដល់​កងកម្លាំង​នគរបាល​ទូទាំងប្រទេស​។​ដោយឡែក ចំពោះ​ថវិកា​ដែល​ក្រុមគ្រួសារ​សព​របស់​មន្ត្រី​នគរបាលជាតិ​ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ទាំង​៥​គ្រួសារ​ដែល​បានមក​ទទួល​ថវិកា​នាពេលនេះ គឺ​ដើម្បី​យកទៅ​ចាត់ចែង​ទៅតាម​សេចក្តីត្រូវការ​ក្នុង​ក្រុមគ្រួសារ​របស់ខ្លួន​ផងដែរ​។

ដោយ​លោក​វរសេនីយឯក ជៀវ សូរិយា ស្នងការរង​និង​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​លោក ឩ​ត្ត​ម​សេនីយ៍​ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប​។ បាន​មានប្រសាសន៍​បន្ថែមថា ចំពោះ​ការបាត់បង់​អាយុជីវិត​របស់​កងក​ម្លាំ​ង​នគរបាលជាតិ​របស់​យើង​ដែល​ធ្លាប់បាន​ចូលរួមចំណែក​ក្នុងការ ការ ពារ​ថែរក្សា សន្តិសុខ សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សង្គម​ជូន​ជាតិ​មាតុភូមិ​ពោល គឺ​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​យ៉ាង​ល្អប្រសើរ​កន្លងមកនេះ គឺជា​ការបាត់បង់​មួយ​ដ៏​ធំធេង​ក៏ដូចជា​យើង ទាំងអស់គ្នា​មិនអាច​បំភ្លេចបាន​ផងដែរ​៕

អត្ថបទ​ដោយ លោក ខេង ខេមរា រូបភាព លោក ម៉ែន បូរិទ្ធ​ ​2 3 4