​​Chrissy Teigen ព្យាយាម​ធ្វើខ្លួន​ដូច គីម​កា​ដា​សៀន

0

​តារា​សិច​ស៊ី​មួយ​ដួង នាង Chrissy Teigen ដែល​ល្បី​ខាង​ប្រើ​ឈុត​សិច​ស៊ី ឈុត​ប៊ី​គី​នី​បង្អួត រាង​ស្វែ​ល បង្ហាញ​សម្រស់​ស្រស់​សោភា​អស់ទាស់​នោះ បាន​ព្យាយាម​ធ្វើយ៉ាងណា រួមមាន​ទាំង​ការតុបតែង​មុខមាត់ និង​ស្លៀកពាក់​ផងដែរ ឲ្យ​ដូចជា​កំពូល​តារា​ទូរទស្សន៍​ដ៏​ល្បី របស់​អាមេរិក នាង Kim Kardashian ។ នេះ​បើតាម​វេ​ប​សាយ​បរទេស​ដេលី​មែ​ល កាលពី​ថ្ងៃ ទី​១៧ ខែកក្កដា ឆ្នាំ​២០១៤​។​ ​តាម​រូបភាព​ជាច្រើន​សន្លឹក នាង Chrissy Teigen ឥឡូវនេះ​បាន​យកតម្រាប់​តាម​តារា​វ័យ​៣៣ ឆ្នាំ នាង​គីម កា​ដា​សៀន ទាំង​ស្ទីល​ស្លៀកពាក់​ចំហ​ទ្រូង ពណ៌​ខោអាវ និង​ដំណើរ​ស្ទីល​នានា ហើយ​ចំណុច​នេះ​ហាក់ដូចជា​បានទទួល​ការចាប់អារម្មណ៍​ផងដែរ សម្រាប់​តារា​វ័យ​២៨​ឆ្នាំ ដ៏​ស្រស់​សោភា​រូបនេះ​។​ ​

នាង Chrissy Teigen ត្រូវបាន​គេ​ឃើញ​ពេលធ្វើ​ដំណើរ​លើ​ដងផ្លូវ​មួយ​នាពេល​ចូលរួម​ពិធី​មួយ​នៅ the 2014 ESPYS at Nokia Theatre LA Live ឡូ​ស​អេ​ន​ជឺ​លេស Los Angeles កាលពី​ថ្ងៃ​ពុធ​៕Chrissy Teigen 3.djpgChrissy Teigen 3 Chrissy Teigen 3a Chrissy Teigen 3b