វិនិយោគ​ផ្ទាល់​បរទេស​នៅ​ប្រទេស​ចិន​កើនឡើង​16,1%​កាលពី​ខែមករា​

0

​វិនិយោគ​ផ្ទាល់​បរទេស​(FDI)​នៅក្នុង ប្រទេស​ចិន​បាន​កើនឡើង​១៦,១% កាលពី​ខែមករា ដោយមាន​ការចាក់​បញ្ចូល​សាច់ប្រាក់ បន្ថែម​ពី​ប្រទេស​នានា​នៅ​អាស៊ី និង​អាមេរិក​នេះ​បើ​យោងតាម​រដ្ឋាភិបាល​ដែល​បាន​និយាយ​កាលពី​ថ្ងៃ អង្គារ ។ វិនិយោគ​ផ្ទាល់​បរទេស​ដែល​មិន​រាប់បញ្ចូល​វិនិយោគ​វិស័យ​ហិរញ្ញ វត្ថុ សរុប​មាន​ចំនួន​១០,៨​ពាន់​លាន​ដុល្លារ​កាលពី​ខែមករា នេះ​បើ​យោងតាម​ក្រសួងពាណិជ្ជកម្ម ។​ ​ដោយឡែក​វិនិយោគ​ក្រៅប្រទេស​របស់​ចិន បាន​កើនឡើង​៤៧,២%​គិត​ជា​ទឹកប្រាក់​៧,២៣​ពាន់​លាន​ដុល្លារ​កាលពី ខែមករា ដោយ​រួមមាន​កំណើន​ភាគច្រើន​ទៅ​ប្រទេស​ជប៉ុន ដែល​រួមរឹត​ដោយ​ជម្លោះ​ដែនដី​ដ៏​ជូរចត់​ជាមួយ​ចិន ។

វិនិយោគ​ទៅកាន់​ប្រទេស​ជប៉ុន​នេះ​កើនឡើង​៥០០%​កាលពី​ខែមករា បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៣ ។​ ​បើ​និយាយ​ពី​ទំហំ​សមាមាត្រ​នៃ​វិនិយោគ​ចូលមក ក្នុងប្រទេស​ចិន​គឺ​ភាគច្រើន​ចេញ​មកពី​ក្រុម​ប្រទេស​អាស៊ាន​ទាំង​១០ ប្រទេស និង​ក្នុង​តំបន់​រួមមាន ហុងកុង តៃវ៉ាន់ ជប៉ុន ថៃ និង​សិង្ហ​បុរី ។

FDI​ពី​ប្រទេស​ទាំង​នោះបាន​កើនឡើង​២២,២% គិត​ជា​ទឹកប្រាក់​៩,៥៥​ពាន់​លាន​ដុល្លារ ។ជាមួយគ្នានេះដែរ​វិនិយោគិន​អាមេរិក​បាន​វិនិយោគ​ជា​ទឹកប្រាក់ ចំនួន​៣៦៩​លាន​ដុល្លារ​នៅក្នុង​ប្រទេស​ចិន​កាលពី​ខែមករា កើនឡើង​៣៤,៩% ។​ ​1 2 3