គ្រួសារមានជីវភាពខ្វះខាត និងចាស់ជរាគ្មានទីពឹងចំនួន ៤៣ គ្រួសារ បានទទួលអំណោយពីអនុសាខាកាកបាទ ក្រហមកម្ពុជា នៅក្នុងស្រុកកំពង់លែង

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី ២១ ខែមេសាឆ្នាំ ២០២០ លោក សំ ចាន់ថន ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមដំណើរដោយ លោក ពុំ សុផល ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាស្រុក លោក លោកស្រី សមាជិក សមាជិកា គណៈ
កម្មាធិការអនុសាខាស្រុកកំពង់លែង បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជា ចែកជូនគ្រួសារមានជីវភាពខ្វះខាត និងចាស់ជរាគ្មានទីពឹង ស្រ្តីមេម៉ាយកូនច្រើន នៅឃុំដារចំនួន ១៧ គ្រួសារ ឃុំសំរោងសែន ៣គ្រួសារ ឃុំស្វាយរំពារ ១១ គ្រួសារ ឃុំច្រណូក ៣គ្រួសារ និងឃុំត្រងិល ០៩ គ្រួសារ សរុប ៤៣ គ្រួសារ។

នាឱកាសនោះ លោក សំ ចាន់ថន ប្រធានកិត្តិយសអនុសាខា ក៏បានពាំនាំការសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទ ក្រហមកម្ពុជា បានផ្ដាំផ្ញើអោយប្រជាពលរដ្ឋទាំងអស់ យល់ដឹងអំពីវិធីបង្ការ ការពារ ការដាក់ខ្លួនឱ្យស្ថិតនៅដាច់ដោយឡែក ការប្រើប្រាស់ម៉ាស់ឱ្យបានត្រឹមត្រូវ ដើម្បីការបង្ការ និងទប់ស្កាត់ ជម្ងឺកូវីដ ១៩ ដែលកំពុងរីករាលដាលទូទាំងសកលលោក និងបានសំណូមពរ ដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ការ ការពារខ្លួនពីជំងឺកូវីដ ១៩ និងបានផ្សព្វផ្សាយអំពីបច្ចុប្បន្នភាពនៃជំងឺកូវីដ ១៩ ដែលក្រសួងសុខាភិបាលបានប្រកាសជូនពួកគាត់ទៀតផង។

គ្រួសារទាំងចំនួន ៤៣ ត្រូវទទួលបានអំណោយក្នុងមួយគ្រួសារទទួលបាន ÷ អង្ករ ២៥ គីឡូក្រាម, ត្រីខ ០១យួរ (១០កំប៉ុង), មី ០១កេស, ទឹកសុីអុីវ ០១យួរ ទឹកត្រី ០១យួរសាប៊ូ ០១ដុំ ថវិកាចំនួនៈ ២០.០០០ រៀល (ក្នុងនោះឯកឧត្ដម កែវ ពៅ ក៏បានឧបត្ថម្ភថវិកា ចំនួន៤០០,០០០រៀលដល់ អនុសាខា និងចំនួន១០០,០០០រៀលជូនដល់លោក លឹម ដានីនផងដែរ ៕សុខគឹមសៀន