ឯ.ឧ ណុប ចាន់ណារិន្ទ ចុះជួបប្រជាពលរដ្ឋ៦០គ្រួសារ នៅសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ

0

ភ្នំពេញ ៖ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ ឯ.ឧ ណុប ចាន់ណារិន្ទ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើជួបសំណេះសំណាលជាមួយប្រជាជនខ្វះខាត ចំនួន៦០គ្រួសារ មកពី៥ភូមិ ក្នុងសង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។
លោក ប៉ាត់ អ៊ែល ចៅសង្កាត់កោះដាច់ បានឲ្យដឹងថា បច្ចុប្បន្ននេះ អាជ្ញាធរសង្កាត់ រួមជាមួយប្រជាជនក្នុងមូលដ្ឋាន បានសហការជាមួយមណ្ឌលសុខភាព ក៏ដូចជាអង្គភាពពាក់ព័ន្ធនានា បានចុះផ្សព្វផ្សាយសេចក្តីណៃនាំ និងបទបញ្ជារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្ការទប់ស្កាត់ ប្រយុទ្ធប្រឆាំងជំងឺអុតត្បាតកូវីដ១៩ បានល្អប្រសើរ ពិសេសកាលពិថ្ងៃបុណ្យចូលឆ្នាំ រហូតមកដល់ពេលនេះ រមណីយដ្ឋានទាំងអស់នៅក្នុងមូលដ្ឋានសង្កាត់កោះដាច់ ត្រូវបានបិទទាំងស្រុង ។

លោក ប៉ាត់ អ៊ែល បន្តថា នៅក្នុងមូលដ្ឋានសង្កាត់កោះដាច់ ធានាបានទាំងស្រុងនូវការឆ្លងកូវីដ១៩ ដោយសារបងប្អូន ប្រជាជន មានការយល់ដឹង ប្រុងប្រយ័ត្នខ្ពស់ផ្តើមចេញពីខ្លួនយើងគ្រប់ៗរូប ។

នៅក្នុងពិធីសំណេះសំណាលនេះដែរ ឯ.ឧ ណុប ចាន់ណារិន្ទ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌជ្រោយចង្វារ និងជាប្រធានក្រុមការងារចុះជួយសង្កាត់កោះដាច់ បានថ្លែងកោតសរសើរចំពោះក្រុមការងារ និងសមាជិកក្រុមប្រឹក្សាសង្កាត់ ដែលបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ និងការពារសុខភាពរបស់ប្រជាជន ខណៈដែលពិភពលោកកំពុងទទួលរងគ្រោះដោយជំងឺអុត្បាតកូវីដ១៩ ដែលមកដល់ពេលនេះ មាន២០៤ប្រទេស កំពុងទទួលរងផលប៉ះពាល់ ។

ឯកឧត្តម ណុប ចាន់ណារិន្ទ បន្តថា បើទោះជាតួរលេខដែលបង្ហាញដោយក្រសួងសុខាភិបាល បញ្ជាក់ពីការថយចុះ និងការព្យាបាលជាអស់ជាង១០០ករណី លើ១២២ករណីនៃអ្នករងផលប៉ះពាល់នៅកម្ពុជាក៏ដោយ តែជំងឺនេះមិនទាន់ផុតរលត់ពីផែនដីនៅឡើយទេ រីឯវ៉ាក់សាំងការពារក៏អង្គការសុខភាពពិលោកបញ្ជាក់យ៉ាងណានៅឡើយដែរ ដូចនេះយើងត្រូវរួមគ្នាអនុវត្តបន្តទៀតទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដូចជាលាងដៃ ពាក់ម៉ាស់ នៅផ្ទះ ទើបល្អ ។

ចុងបញ្ចប់ឯកឧត្តម ណុប ចាន់ណារិន្ទ បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រនៃកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាតក្រហមកម្ពុជា និងលោកជំទាវសង្ហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ចុះជួយរាជធានីភ្នំពេញ ផ្ញើជូនបងប្អូន ប្រជាជននៅសង្កាត់កោះដាច់ ប្រកបក្តីនឹករលឹក និងបានជំរុញឲ្យក្រុមការងារទាំងអស់ចុះតាមដានពីបញ្ហសុខភាព និងជីវភាពរស់នៅរបស់បងប្អូន ដោយមិនទុកឲ្យនណាម្នាក់ខ្វះខាតស្បផងដោយយើងមិនបានដឹងនោះឡើយ ។

ប្រជាជនដែលខ្វះខាតត្រូវមកទទួលការជួយឧបត្ថម្ភពីក្រុមការងារ និងក្រុមប្រឹក្សាសង្កាត់នាពេលនេះ មានអង្ករ២០គីឡូក្រាម ឃីតមួយកញ្ចប់ និងថវិកា២០០០០រៀល ក្នុងមួយគ្រួសារ ៕