លោកអភិបាលខណ្ឌសែនសុខ បន្តអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សាបរិស្ថាន អនាម័យ និងសណ្តាប់ធ្នាប់សាធារណៈអោយបានល្អស្អាត!

0

ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២០ បានដាក់កម្លាំងចុះបោសចូកកៀសម្អាតដី សំរាម និងរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ និងអនាម័យសាធារណៈនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវសំខាន់ៗមួយចំនួនទៀត ក្នុងភូមិសាស្ត្រខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជាមួយនេះ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ សូមបន្តអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលររស់នៅក្នុងមូលដ្ឋានខណ្ឌទាំងអស់ មេត្តាចូលរួមសហការជាមួយអាជ្ញាធរក្នុងការថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងសម្អាតបរិស្ថាន អនាម័យសាធារណៈអោយបានល្អស្អាត ដើម្បីសោភ័ណ្ឌភាពក្នុងរាជធានីភ្នំពេញរបស់យើង ៕