ខ្នងផ្ទះរបស់ប្រជាពលរដ្ឋចំនួន១៨ខ្នង បានរងនូវការខូចខាត ដោយសារគ្រោះធម្មជាតិខ្យល់កន្ត្រាក់!

0

ព្រះវិហារ៖ ភ្លៀងមួយមេលាយឡំ និងខ្យល់កន្រ្តាក់ បានធ្វើឲ្យខ្នងផ្ទះពលរដ្ឋសរុបចំនួន ១៨ខ្នង បានរងនូវការខូចខាត ដោយខ្នងផ្ទះខ្លះរបើកដំបូលរប៉ាត់រប៉ាយ និងខ្នងផ្ទះខ្លះទៀត បានលោតធ្លាក់ចុះចេញពីជើងតាំង។ ប៉ុន្តែសំណាងល្អមិនបណ្តាលឲ្យមានមនុស្សរងរបួសដោយខ្យល់កន្ត្រាក់នេះនោះឡើយ ។

មេឃុំយាងលោក ហ៊ឹម ហឿន បានឲ្យដឹងថា៖ នៅវេលាម៉ោងប្រមាណជាង ៤ ល្ងាចថ្ងៃសៅរ៍ ទី២៥ ខែមេសា ឆ្នាំ២០២០ មានករណីគ្រោះធម្មជាតិមួយបានកើតឡើង ធ្វើឲ្យខ្នងផ្ទះរបស់ប្រជាពលរដ្ឋចំនួន ១៨ខ្នងផ្ទះ ស្ថិតនៅក្នុងឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរងនូវការខូចខាត ក្នុងនោះរួមមាន៖ របើកដំបូលចំនួន ១៣ខ្នង, លោតធ្លាក់ចេញពីជើងតាំងចំនួន ៤ខ្នង និងឈើបាក់សង្កត់ចំពីលើចំនួន ១ខ្នង ។

លោកហ៊ឹម ហឿន មេឃុំយាងបានបន្តថា៖ ចំពោះគ្រោះធម្មជាតិខ្យល់កន្ត្រាក់ខាងលើនេះ ក៏បានធ្វើឲ្យក្បឿងដំបូលសាលារៀនរបើករប៉ាត់រប៉ាយអស់មួយចំនួនផងដែរ៕ សួនលីណា