អាជ្ញាធរខេត្តកំពង់ចាម ចូលរួមប្រជុំតាមរយ:ប្រព័ន្ធវីឌីអូ Conference ជាមួយនិងសមាគមន៍សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ

0

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ដោយ មានកា អញ្ជើញចូលរួមពី ឯកឧត្តមអភិបាលរងខេត្ត លោកប្រធានមន្ទីរធម្មការនិងសាសនា និងលោកប្រធានមន្ទីរសុខាភិបាលខេត្ត ។ នាព្រឹកថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួមប្រជុំតាមរយ:ប្រព័ន្ធវីឌីអូ Conference ជាមួយនិងសមាគមន៍សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ដែលមានស្នាក់ការកណ្តាលនៅសហរដ្ឋអាមេរិក, ស្នាក់ការតំបន់ នៅទីក្រុងហុងកុង និងសមាគមន៍សាសនាចក្រនៃព្រះយេស៊ូគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រចាំនៅកម្ពុជា ដើម្បីពិនិត្យមើលអំពីវឌ្ឍនៈភាព នៃការចូលរួមអភិវឌ្ឍវិស័យសុខាភិបាល នៅក្នុងខេត្តកំពង់ចាម និងលើកទិសដៅសម្រាប់ការអនុវន្តបន្តផងដែរ ។

គួររំលឹកផងដែរថា កន្លងមកថ្នាក់ដឹកនាំសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូគ្រិស្តនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានជួយឧបត្ថម្ភជាសម្ភារៈបរិក្ខារពេទ្យ ដើម្បីជួយសង្គ្រោះដល់អាយុជីវិតប្រជាពលរដ្ឋយើងព្រមទាំងបានជួយ បណ្ដុះបណ្ដាល វិជ្ជាជីវៈដល់មន្ត្រីសុខាភិបាលនៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកមួយចំនួនផងដែរ ។ ជាមួយគ្នានោះ អាជ្ញាធរខេត្តកំពង់ចាមក៏បានធ្វើការថ្លែងអំណរគុណ និងកោតសរសើរចំពោះសមាគមនិកាយសាសនា ចក្រនៃព្រះយេស៊ូគ្រិស្ត នៃពួកបរិសុទ្ធថ្ងៃចុងក្រោយដែលតែងតែចូលរួមក្នុងការជួយអភិវឌ្ឍន៍លើវិស័យសុខាភិបាល ក៏ដូចជា វិស័យផ្សេងៗទៀត ព្រមទាំងបានជួយទំនុកបម្រុងដល់ប្រជាពលរដ្ឋក្រីក្រនាពេលកន្លងមកផងដែរ ៕