ហាយឡិនឌ័របុករះម៉ូតូ៣គ្រឿង ស្លាប់ម្នាក់និងរបួសធ្ងន់ ស្រាល ២នាក់ នៅស្រុយកស្វាយចេក

ខេត្តបន្ទាយមានជ័យ៖ហាយឡិនឌ័រ១គ្រឿងបានបុករះម៉ូតូចំនួន៣គ្រឿង បណ្តាលឲ្យស្លាប់មនុស្ស១នាក់និង២នាក់របួសធ្ងន់ស្រាល ។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦និង៣៥នាទីយប់ថ្ងៃទី ៩ខែឧសភា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A ត្រង់ចំណុចមុខសាលាបឋមសិក្សាកកោះ​ ស្ថិតក្នុងភូមិកកោះ ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
នគរបាលបានឲ្យដឹងថានៅមុនពេលកើតហេតុមានរថយន្ត១គ្រឿងម៉ាកហាយឡិនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2K.5821អ្នកបើកគេចខ្លួនបាត់បើកពីជើងទៅត្បូង ក្ន៧ងល្បឿនលឿនពេលបើកមកដល់ចំណុចកើតហេតុមុខសាលាបឋមសិក្សាកកោះ​ បានបុករះម៉ូតូ៣គ្រឿងបណ្តាលឲ្យមានមនុស្សស្លាប់និងរបួសស្រាលធ្ងន់។នគរបាលបានបញ្ជាក់ឲ្យដឹងទៀតថាម៉ូតូទី១ម៉ាក yamaha exciterពណ៌ស ពាក់ស្លាកលេខបន្ទាមានជ័យ 1S . ​3699 បើកដោយឈ្មោះ ឈាន ជាង ភេទប្រុស អាយុ ១៧ឆ្នាំរស់នៅភូមិស្លក្រាម​ ឃុំស្លក្រាមស្រុកស្វាយចេកខេត្តបន្ទាយមានជ័យ រងរបួសស្រាលនិងម៉ូតូខូចខាតស្រាល ម៉ូតូទី២ម៉ាក honda winner ពណ៌ក្រហមគ្មានស្លាកលេខបើកដោយឈ្មោះ ហ៊ាង សិទ្ធិ ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ស្លាប់នៅកន្លែងកើតហេតុ និងម៉ូតូខូចខាតធ្ងន់
ម៉ូតូទី៣ ម៉ាក honda dream ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ឧត្តរមានជ័យ 1C : 5277 បើកដោយឈ្មោះ អឿន សំនាង ភេទស្រី អាយុ ៣៥ ឆ្នាំ រស់នៅភូមិកំណប់ឃុំ ស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ របួសបាក់ដៃខាងឆ្វេងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកកម្ពុជាជប៉ុនស្រុកមង្គលបូរី និង ម៉ូតូខូចខាតធ្ងន់ ។នគរបាលបានបញ្ជាក់បន្ថែមថា
មូលហេតុដែលបង្កឲ្យកើតមានគ្រោះថ្នាក់នេះ បណ្តាលមកពីអ្នកបើករថយន្តបើកវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់វត្ថុតាងរថយន្តត្រូវបានយកទៅថែរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយចេក និង ម៉ូតូ ៣ គ្រឿងត្រូវបានយកមកថែរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្លក្រាម ៕