កម្លាំងសមត្ថកិច្ចបង្ក្រាបគ្រឿងញៀននៃស្នងការនគបាលខេត្តសហការជាមួយនគរបាលក្រុងកំពង់ឆ្នាំងបានធ្វើការឃាត់ខ្លួនជនសង្សយ័៥នាក់រួមនិងថ្នាំញៀន១៤កញ្ចប់

0

កំពង់ឆ្នាំង: ជនសង្សយ័ប្រុសស្រី៥នាក់ជាជនជាតិវៀតណាមនិថ្នាំញៀន១៤កញ្ចប់ត្រូវបានសមត្ថកិច្ចការរិយាលយ័ប្រឆាំងគ្រឿងញៀនខេត្តសហការជាមួយនគបាលក្រុងកំពង់ឆ្នាំងបានធ្វើការបង្ក្រាបបានជនជាតិវៀតណាម កិច្ចប្រតិបត្តការបង្ក្រាបការចែកចាយនិងប្រើប្រាស់បានធ្វើឡើងរយះពេលចំនួន២ចាប់ថ្ងៃទី៩បន្តរហូតដល់វេលាម៉ោង៤និង៣០នាទីថ្ងៃទី១០ឧសភានេះនៅតំបន់ដីថ្មីចុងកោះស្ថិតលើផ្ទះបណ្តែតទឹកក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងនិងកំពង់ឆ្នាំង ។បើយោងតាមសមត្ថកិច្ចនគបាលដែលស្ថិតក្នុងការបង្ក្រាបខាងលើនេះដោយទទួលបាននៅការណែនាំពីស្នងការនគរបាលខេត្តនិងការសម្របសម្រួលពីព្រះរាជអាជ្ញាសាលាដំបូងខេត្តលោក អ៊ិតសុធាកម្លាំងនគរបាលចុះស៊ើបអង្កេតនិងស្រាវជ្រាវអស់រយៈពេលពី ថ្ងៃទើបឈានដល់ការបង្ក្រាបជនសង្សយ័ជាជនជាតិវៀតណាម ១ ឈ្មោះ ហ្វៀង យាំងទឹងនិងម្នាក់ទៀតមិនត្រូវបានគេអោយស្គាល់ឈ្មោះ ហើយក៍មុខសញ្ញាចោរលួចនីងចែកចាយថ្នាំញៀនតាមផ្លូវទឹក និងផ្ទះបណ្ដែតទឹកក្នុងតំបន់ចុងកោះផងដែរ ហើយក៏ជាមុខសញ្ញាធ្លាប់ជាប់គុកម្ដងរឿងលួចទូកបាឡាស្មាច់របស់អ្នកស្រុក មិនថាខ្មែរ វៀតណាមឬក៏ខ្មែរឥស្លាមឡើយឲ្យតែមានឱកាសគេលួចទាំងអស់។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ មានសកម្មភាពយ៉ាងខ្លាំងខ្លាក្នុងការប្រើប្រាស់ទូកបាឡាស្មាច់ដើម្បីចែកចាយគ្រឿងញៀនដល់បណ្ដាអ្នកស្រុកតាមជនបទនៃដងទន្លេ ប៉ុន្តែថ្ងៃ២ថ្ងៃនេះសមត្ថកិច្ចទើបតែនឹងបង្ក្រាបបាន១លើកនេះម្ដងទៀត ។នៅក្នុងកិច្ចប្រតិបត្តិការខាងលើនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៥ នាក់រួមនឹងវត្ថុតាងថ្នាំញៀន១៤កញ្ចប់តូចនិងសម្ភារៈផ្សេងៗទៀតផងដែរ ។

ប្រជាពលរដ្ឋនៅក្នុងតំបន់ដីថ្នីខាងលើនេះទាំង វៀតណាម ខ្មែរ និង ខ្មែរឥស្លាមអបអរសាទរយ៉ាងខ្លាំង ខណៈដែលសមត្ថកិច្ចខេត្តកំពង់ឆ្នាំងបានបង្ក្រាបមេខ្លោងជួញដូរគ្រឿងញៀននិងលួចឆក់នៅតាមផ្លូវទឹកម្នាក់នេះ។

បច្ចុប្បន្នជនសង្សយ័ប្រុសស្រី៥នាក់រួមនិងវត្ថុតាងថ្នាំញៀនខាងលើនេះបាននាំខ្លួនមកការរិយាលយ័ប្រឆាំងបទល្មើសជួញដូរថ្នាំញៀនដើម្បីធ្វើការសាសួនិងកសាងឯកសារគ្រោងនិងបញ្ជូនខ្លួនបន្តទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមផ្លូវច្បាប់ផងដែរ ៕