អនិច្ចាយុវជនម្នាក់ទិញឥវ៉ាន់នៅពេលយប់ឲ្យម្តាយលក់ត្រូវបានរថយន្តធុនធំបុកស្លាប់យ៉ាងអណោចអាធ័ម

ខេត្តបន្ទាយមានជ័យ  អនិច្ចាណាស់យុវជនម្នាក់ទៅទិញឥវ៉ាន់នៅពេលយប់ឲ្យម្តាយលក់ត្រូវបានរថយន្តធុនធំបុកស្លាប់យ៉ាងអណោចអាធ័ម នៅវេលាម៉ោង៣និង៤៤នាទីទាបភ្លឺ ថ្ងៃទី១៥ខែមិថុនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ ៥៦ A ចំណុចទល់មុខក្លោងទ្វារវត្តពោធិតាបែន ស្ថិតក្នុងភូមិគោករការ ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា.។

ជនរងគ្រោះមានឈ្មោះ អឿន ឡាយហាំង ភេទប្រុស អាយុ ២២ ឆ្នាំ រស់នៅភូមិអូរវែងត្បូង ឃុំតាបែន ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងបន្តទៀតថាមុនពេលកើតហេតុនោះយុវជនរងគ្រោះបាន ជិៈម៉ូតូម៉ាកអៀរ៉ក ពណ៍ខ្មៅ គ្មានស្លាកលេខទៅទិញ ឥវ់ាន់ឲ្យម្តាយលក់ លុះពេលជិៈចេញពីភូមិឡើងមកថ្នល់ជាតិមិនបានមើលឆ្វេងស្តាំ ដោយធ្វើដំណើរពីជើងទៅត្បូងមកដល់ចំណុចកើតហេតុ ត្រូវរថយន្តធុនធំ ធ្វើដំណើរច្រាសទិសគ្នាបុកចំពេញទំហឹងបណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗនៅនឹងកន្លែងចំណែកអ្នកបករថយន្តក្រោយពីកើតហេតុ បានបើករត់គេចខ្លួនបាត់ស្រមោលឈឹង ។

ពេលកើតហេតុហើយសពជនរងគ្រោះត្រូវបាននគរបាលចរាចរណ៍ ប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី បន្ទាប់នគរបាលជំនាញ ធ្វើការវាស់វែងនិងត្រួតពិនិត្យរួច។ម៉ូតូយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលឃុំតាបែនរងចាំប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះវិញនៅពេលក្រោយ៕ រាជសីជាយដែន