នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនមនុស្ស៥នាក់ ករណីរក្សាទុក និងប្រើប្រាស់គ្រឿងញៀន

ភ្នំពេញ ៖ ជនសង្ស័យប្រុសស្រី ចំនួន៥នាក់ ត្រូវកម្លាំងនគរបាលខណ្ឌសែនសុខឃាត់ខ្លួនបានជាបន្តបន្ទាប់ ករណីរក្សារទុក និងប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់។

សមត្ថកិច្ចបានឲ្យដឹងថា ករណីទី១. នគរបាលរដ្ឋបាលប៉ុស្តិ៍ភ្នំពេញថ្មី ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់គ្រឿងញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ជនសង្ស័យមានឈ្មោះ សុត វាសនា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងទឹក ស្នាក់នៅបន្ទប់ជួល ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (ពិមនិត្យទឹកនោម)។ កាលពីវេលាម៉ោង៣៖០០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។

ករណីទី២. នគរបាលរដ្ឋបាលប៉ុស្តិ៍ទឹកថ្លាឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សែម ខាន ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅប្ទប់ជួល ភូមិស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (ក្រាមសថ្លា០១កូនថង់តូច)។ វេលាម៉ោង៤និង០០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។

ករណីទី៣. កាលពីវេលាម៉ោង៥៖០០នាទី ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ នគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លាឃាត់ខ្លួនជនសង្ស័យ០៣នាក់បន្ថែមទៀត ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវបេតុង ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យទាំង៣នាក់៖ ១-ឈ្មោះ សឿន វណ្ណា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ, ២-ឈ្មោះ សេក ស្រីណេត ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល សង្កាត់បឹងកក់២ ខណ្ឌទួលគោក និងទី៣-ឈ្មោះ ជា លូ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (ពិនិត្យទឹកនោម)។

បច្ចុប្បន្ន ជនសង្ស័យទាំង០៥នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕