Michu ជា​មិន​ទាន់ពេល Swansea ប៉ះ Napoli នៅ Europa League យប់​នេះ​

0

​តួរ​ឯក​ប្រយុទ្ធ​ដ៏​សំខាន់​របស់​ក្លិប Swansea City គឺ​កីឡាករ Michu មិនអាច​ចូល​លេង​បានទេ​ក្នុង​ការប្រកួត Europa League ជាមួយ Napoli នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​នេះ​ដោយសារតែ​មិនទាន់​ជាសះស្បើយ​ពីរ​បួស​កជើង ។​ ​ខ្សែប្រយុទ្ធ​សញ្ជាតិ​អេ​ស្ប៉ា​ញ​វ័យ ២៧ ឆ្នាំ​រូបនេះ​គឺ​មិនបាន​ចូល​លេង​ឲ្យ Swansea តាំងតែ​ពីថ្ងៃ​ទី ១៥ ខែធ្នូ​មកម្ល៉េះ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធ​រូបនេះ​ត្រូវបាន​គេ​រំពឹងទុក​ថា នឹង​អាចជា​សះស្បើយ​ទាន់ពេល Swansea ប្រកួត​ក្រៅ​ផ្ទះ​ជាមួយ Liverpool ក្នុង​ក្របខណ្ឌ Premier League នៅ​ចុង​សប្តាហ៍​នេះ ។​ ​គួរ​បញ្ជាក់ថា នៅ​រដូវ​កាល​នេះ Michu ស៊ុត​បញ្ចូល​ទី​បាន​ចំនួន ៦ គ្រាប់​ហើយ​ក្នុងការ​ប្រកួត​ចំនួន ១៩ លើក​ឲ្យ Swansea ៕ ​michu