ឯកឧត្តម​ អ៊ុន​ ចាន់ដា​ ប្រកាស​​​បញ្ចូលសមាជិក​ថ្មី​ ​ចំនួន​១២០រូប​​ នៃ​គណបក្សប្រជាជន​កម្ពុជា​ ស្រុកកោះសូទិន​

កំពង់ចាម​:​ ឯកឧត្តម​​​ អ៊ុន​ ចាន់ដា​​ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង​ជាប្រធានគណៈកម្មាធិការបក្សខេត្តកំពង់ចាម បាន​អញ្ជើញ​ជា​អធិបតី​​ ​ក្នុង​ពិធី​ប្រកាស​​បញ្ចូល​ជា​សមាជិក​ថ្មី​ ចំនួន​១២០រូប​ នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ ឃុំ​មហាខ្ញង​ ស្រុក​កោះសូទិន​ ដែល​បាន​ធ្វើ​ឡើង​នាព្រឹក​ថ្ងៃ​ទី​២៣​ ខែសីហា​​ ឆ្នាំ​២០២០​ ក្រោម​វត្តមាន​ឯកឧត្តម ងួន ស៊ឹមអាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម​ និងជាប្រធានក្រុមការងារចុះជួយឃុំមហាខ្ញូង។

ឆ្លៀតក្នុងឳកាសនោះដែរ​ ឯកឧត្ដម​​​ អ៊ុន​ ចាន់ដា​​ ប្រធាន​គណៈកម្មាធិការ​គណបក្សប្រជាជន​ បាន​ថ្លែង​នូវគោលនយោបាយសំខាន់ៗ​ របស់គណបក្សប្រជាជនកម្ពុជា​ ដោយប្រកាន់ភ្ជាប់នូវចក្ខុវិស័យរបស់ខ្លួនជាយូរអង្វែង​ ដោយប្រមូល​កម្លាំង​គ្រប់និន្នាការ​ នយោបាយ​រួបរួម​គ្នា​ កសាងប្រទេស​ជាតិ​​ឲ្យ​កាន់តែមានភាព​រីកចម្រើន​ឡើង​ សំបូររុងរឿងស្ថិតស្ថេរគង់វង្ស​ ឲ្យ​ប្រទេស​យើង​ដែលស្ថិតក្នុងឯករាជ្យជាតិ អធិតេយ្យ បូរភាព អព្យាក្រឹត្យ វឌ្ឍនៈភាព​ និងទទួលបាននូវសុភមង្គលជាតិខ្មែរតែមួយ។​
ក្នុង​នោះ​ ឯកឧត្តម​​​ អ៊ុន​ ចាន់ដា​ ក៏បាន​​ថ្លែង​អំណរគុណ​ដល់​បងប្អូនប្រជាពលរដ្ឋ​ ក៏ដូចជា​សមាជិក​បក្ស​ទាំងអស់​ ដែល​បាន​បោះឆ្នោត​ជូន​ ​គណបក្សប្រជាជនកម្ពុជា​ ដើម្បី​គាំទ្រ​សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ បាន​ដឹកនាំ​ប្រទេស​ជាតិ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​រីកចម្រើន​​បន្ត​ទៀត​។ ​ព្រមទាំង​សូម​ឲ្យ​​​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ទើបតែ​ទទួល​ការ​ប្រកាស​បញ្ចូល​​ជា​សមាជិក​ សមាជិការ​ គណបក្សប្រជាជនកម្ពុជា​ ​ទាំងអស់​ ចូលរួម​ថែរក្សា​នូវ​សុខសន្តិភាព​ ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​សង្គម​ជាតិ​យើង​ ឲ្យ​បាន​រីក​លូតលាស់​ជា​បន្ត​ទៅ​ទៀត​។
ជាមួយគ្នា​នោះ​ តំណាង​សមាជិក​ថ្មី​ បានឡេីង​ធ្វើសច្ចាប្រណិធាន​ ប្តេជ្ញាស្មោះត្រង់ ជឿជាក់លើការដឹកនាំ​ របស់គណបក្សប្រជាជនកម្ពុជាអស់មួយជីវិត និងអនុវត្តតាមគោលការណ៍ គោលនយោបាយ របស់គណបក្សជារៀងរហូតដោយឥតងាករេ។ ដោយ​រួមចំណែកអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៤​ របស់រាជរដ្ឋាភិបាល​ សម្រាប់នីតិកាលទី៦​ នៃរដ្ឋសភា​ ព្រមទាំង​អនុវត្តឲ្យបានខ្ជាប់ខ្លួនតាមលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងគណបក្ស សំដៅ​ពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍​ និងការចាត់តាំង។​ ជាពិសេស​គឺប្តេជ្ញាគាំទ្រ និងបោះឆ្នោតជូនគណបក្យប្រជាជនកម្ពុជាជារៀងរហូត ៕