ម៉ូតូ 02 គ្រឿង​បុក​គ្នា​ធ្វើ​ឲ្យ​ស្រី​ពោះធំ​ម្នាក់​ចុកពោះ​បញ្ចូនទៅ​កាន់​គ្លីនិក ជ្រៃ​ធំ​

0

ស្វាយរៀង៖ស្ត្រី​ពោះធំ​ម្នាក់​ទើបតែ​ចេញ​ទី​មន្ទីរពេទ្យបង្អែក ឃ្មួញ ធ្វើដំណើរ​តាម​ម៉ូតូ​មួយគ្រឿង​ក៏បាន​បុក​គ្នា​យ៉ាងខ្លាំង​បណ្តាល​ឲ្យ​ស្រី​រូបនោះ​ធ្លាក់​ពីលើ​ម៉ូតូ​អុកគូទ​ហើយ​ចុកពោះ​ស្ទើរ​ស្លាប់​ត្រូវបាន​គេ​បញ្ចូនទៅ​កាន់​គ្លីនិក​ឯកជន ជ្រៃ​ធំ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ហាណូយ ភូមិ​សង្កាត់​ភ្នំពេញ​ថ្មី នៅ​ម៉ោងជាង 01​និង​30​នាទី​រសៀល​ថ្ងៃទី 20 ខែ កុ​ម្ភះ ឆ្នាំ 2014 ។​

បុរស​ឈ្មោះ ហែម ឆាន់ អាយុ 44​ឆ្នាំ ស្នាក់នៅ​ភូមិ​សែន​សុខ​ត្រូវជា​ជីដូនមួយ​ស្ត្រី​រងគ្រោះ​បាន​ឲ​ដឹងថា ស្ត្រី​រងគ្រោះ​មានឈ្មោះ អឿន សា​វេត អាយុ 26 ឆ្នាំ ស្នាក់នៅ​ភូមិ​សែន​សុខ សង្កាត់​ភ្នំពេញ​ថ្មី​មាន​ផ្ទៃពោះ 04 ខែ មាន​ស្រុកកំណើត​នៅ​ភូមិ ហែក សំណាញ ឃុំ​ម៉ឺន​ជ័យ ស្រុក​រំ​ដូ​ល ខេត្ត ស្វាយរៀង ។

ចំណែក​ភាគី​បង្ក​បើក​ម៉ូតូ​បញ្ចា​ស់​ម៉ាក សេ​125​ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BD 1327 ហើយ​មិន​ប្រាប់​ឈ្មោះ និង អត្តសញាណ​។​ បុរស​រូបនោះ​បាន​បន្ត​ថា មុនពេល​កើតហេតុ​ស្រី​រងគ្រោះ​បានរួម​ដំណើរ​ជាមួយ​គាត់​តាមផ្លូវ ហាណូយ ពី​ជើង​មក​ត្បូង លុះ​មកដល់​កន្លែងកើតហេតុ​ទល់មុខ​ស្ថានីយ​ប្រេង​សែន​សុខ ក៏​ស្រាប់​តែមាន​ម៉ូតូ​បង្ក​ខាងលើ​បើក​បញ្ច្រាស់​យ៉ាង​លឿន​មក​បុក​ម៉ួ​តូ​របស់គាត់​ទាំង​កំរោល​បណ្តាល​ឲ្យ​ស្ត្រី​រងគ្រោះ​ធ្លាក់​ពីលើ​ម៉ូតូ​អុកគូទ​ចុកពោះ​យ៉ាងខ្លាំង ។

ភ្លាមៗ​នោះ​ពួកគេ​បាន​បើក​ម៉ួ​តូ​រត់​ជិត​ដល់​អធិការ​ដ្ថា​ន​នគរបាល​ខណ្ឌ​សែន​សុខ​ទើប​ចាប់បាន ឥឡូវនេះ​ស្រី​រងគ្រោះ​កំពុង​សំរាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន ជ្រៃ​ធំ ៕ ​01