នគរបាល​ប៉ុស្តិ៍​ព្រៃ​ស​ឃាត់ខ្លួន​បុរស​ម្នាក់​ក្នុងករណី​បង្ក​ហឹ​ង្សា​វាយ​ក្បាល​អ្នកភូមិ​និង​ដប​ស្រា​

0

​ភ្នំពេញ​៖ បុរស​ម្នាក់​ត្រូវបាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ស​ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​១៧ និង​៣០​នាទី ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០១៤ នៅ​ចំណុច​ក្នុងភូមិ​ព្រៃ​ស​លិច សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ពីបទ​បង្ក​ហឹ​ង្សា ដោយ​យក​ដក​ស្រា​វាយ​ក្បាល​អ្នកភូមិ​ដូចគ្នា បណ្តាល​ឲ្យ​រងរបួស​ហូរឈាម​ពេញ​ផ្ទៃមុខ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ដឹកបញ្ជូន​ទៅ​ពេទ្យ​ដេរ​អស់ ចំនួន ៥​ថ្នេរ​។​ ​ ​

លោក អ៊ុ​ល សំអុល នាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ស​ប្រាប់​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ តូច សុក ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី ចំណែក​ជនសង្ស័យ ឈ្មោះ រុន កុសល ហៅ សោម វណ្ណា ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​កសិករ ទាំងពីរ​នាក់​រស់នៅ​ក្បែ​រ​គ្នា ស្ថិតក្នុង​ភូមិ​ព្រៃ​ស​លិច សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ ​លោកនាយ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​សបញ្ជាក់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​ពួកគេ​ទាំងពីរ​នាក់​បាន​អង្គុយ​ផឹកស្រា​ជា​មួ​គ្នា​នៅមុខ​របស់​ជនរងគ្រោះ ដោយមាន​ម៉ូតូ​រ៉ឺម៉ក​កង់​បី​របស់​ជនរងគ្រោះ​ចត​នៅ​ជិត​កន្លែង​ផងដែរ ។

លុះ​នៅពេល​កំពុង​ផឹក ស្រាប់តែ​កូនប្រុស​របស់​ជនបង្ក​បាន​រត់​លេង​ចុះឡើងៗ​លើ​រ៉ឺម៉ក​កង់​បី​នោះ ហើយ​ជនរងគ្រោះ ក៏បាន​ស្រែកប្រាប់​ទៅ​កូនប្រុស​របស់​ជនបង្ក​ហេតុថា កុំ​រត់​ចុះ​ឡើងលើ​រ៉ឺម៉ក​ប្រយ័ត្ន​ធ្លាក់​។ នៅ​ពេលឮ​ដូច្នោះ ជនបង្ក​ហេតុ​បាន​ងើប​ពី​កន្លែង​ផឹក រួច​ដើរទៅ​ចាប់​កូន​របស់ខ្លួន​វ៉ៃ ហើយ​ជនរងគ្រោះ​បាន​និយាយ​ទៅ កាន់​ជនបង្ក​ហេតុថា វ៉ៃ​កូន​ធ្វើ​ស្អី​។

ស្រាប់តែ​ជនបង្ក​ហេតុ​ទាញ​ដប​ស្រា​វាយ​មកលើ​ជនរងគ្រោះ បណ្តាល​ឲ្យ​បែកក្បាល​រងរបួស​យ៉ាងធ្ងន់ធ្ងរ ហើយ​ត្រូវបាន​ក្រុមគ្រួសារ​ជនរងគ្រោះ នាំទៅ​កាន់​ពេទ្យ​ក្នុងភូមិ ដើម្បី​ព្យាបាល​របួស​។​

​ ​លោក អ៊ុ​ល សំអុល ប្រាប់​បន្តថា ក្រោយពី​កើតហេតុ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃ​ស​របស់លោក​និង​កម្លាំង​ព្រហ្មទណ្ឌ​ខណ្ឌ​បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ រូ​ច​នាំមក​សួរនាំ​នៅ​ទីស្នាក់ការ​ប៉ុស្តិ៍ និង​បន្តធ្វើ​ការសាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ ក្នុង​ការកសាង​សំណុំរឿង​បញ្ជូន តុលាការ​រាជធានី​ភ្នំពេញ ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់​៕ ​20140219_151805 DSC06403 (1)