ឯកឧត្តម អ៊ុន ចាន់ដា ចុះ ពិនិត្យ ការ បើកដំណើរការ សាលា រៀន ដំណាក់កាលទី២ឡើងវិញ ក្នុង ក្រុង កំពង់ចាម

0

កំពង់ចាម : ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរ ដោយ មន្ត្រី ពាក់ព័ន្ធ នារសៀល ថ្ងៃ ទី ៧ ខែកញ្ញា ឆ្នាំ ២០២០ បាន អញ្ជើញ ចុះ ពិនិត្យ ការ រៀបចំ បេីក សំណេី ការ រៀន និង បង្រៀន ដំណាក់កាល ទី ២ នៅ វិទ្យាល័យ ព្រះ សីហនុ ព្រមទាំង បាន ប្រគល់ សម្ភារៈ ការពារ ការ ឆ្លង រីករាល ដាល នៃ ជំងឺ កូវីដ ១៩ ដល់ សាលា នានា ក្នុង ក្រុង កំពង់ចាម ផង ដែរ ។

ក្នុង ការ អញ្ជើញ ចុះ ពិនិត្យ ការ បេីកសាលា ឡេីង វិញ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានធ្វេីការ ណែនាំ ដល់ មន្ត្រី អប់រំត្រូវរៀបចំបរិស្ថានសិក្សាប្រកបដោយសុវត្ថិភាព បរិយាបន្ន ផាសុកភាព និងមេត្រីភាព កៅអីអង្គុយសម្រាប់សិស្សានុសិស្ស ត្រូវរក្សាគម្លាតសុវត្ថិភាព និងរៀបចំចំណុះថ្នាក់ ដោយកំណត់សិស្សមិន ឲ្យ លើសពី១៥ ទៅ២០នាក់ក្នុងមួយថ្នាក់ ពោលគឺ ត្រូវ កាត់បន្ថយការប្រមូលផ្ដុំ គ្នា ច្រើន ។ ចំពោះ ប្អូន ៗ សិស្សានុសិស្ស ត្រូវ ខិតខំ ប្រឹងប្រែង រៀនសូត្រ ជាពិសេស ត្រូវ ចេះ ជួយ ខ្លួន ឯង កុំ ឲ្យ មាន ការ ឆ្លង ជំងឺ ផ្សេងៗ គឺ ត្រូវ ធ្វើ អនាម័យ ជាប្រចាំ ដោយ អនុវត្ត តាម ការ ណែនាំ របស់ ក្រសួង សុខាភិបាល ក៏ដូចជា អង្គកា សុខភាព ពិភពលោក ។
ជាមួយគ្នា នោះ ឯកឧត្តមអភិបាលខេត្ត ក៏បាន នាំយក ម៉ាស និង ទឹក អាល់កុល ចែក ជូន លោក គ្រូ អ្នក គ្រូ សិស្សានុសិស្ស នៃ វិទ្យាល័យ និង អនុវិទ្យាល័យ ក្នុង ក្រុង កំពង់ចាម រួម មាន ១ -វិទ្យាល័យ ព្រះ សីហនុ ២-វិទ្យាល័យ ដីដុះ ៣-វិទ្យាល័យ សំបូរ មាស ៤-វិទ្យាល័យ តេជោ បឹងកុក ៥-វិទ្យាល័យ ហ៊ុនសែន កំពង់ចាម និង ៦-អនុវិទ្យាល័យ ទួល ថ្ម ផងដែរ ។

លោក សុខ ជេសថា ប្រធាន ការិយាល័យ អប់រំ យុវជន និង កីឡា ក្រុង កំពង់ចាម បាន ឲ្យដឹងថា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ ២០២០នេះ គឺសាលារៀនទូទាំងក្រុងកំពង់ចាម (មត្តេយ្យ,បឋម,មធ្យម)ចំណេះទូទៅរដ្ធ បានបើកដំណើរការរៀន និងបង្រៀន ដំណាក់កាលទី២ឡើងវិញ ដោយបានអនុវត្តគោលការណ៍ ស្តង់ដាប្រតិបត្តិ បានត្រឹមត្រូវ រួមមាន៖ សិស្ស អង្គុយ រក្សាគម្លាត តាមតុនីមួយៗ ពី ១,៥ម ទៅ២ម សិស្សមុនចូលសាលា និងថ្នាក់រៀន ត្រូវបានវាស់កម្តៅ សិស្សត្រូវសម្អាតដៃជាមួយអាល់កុល មុនចូលថ្នាក់ រក្សាចំណុះ ក្នុង ១បន្ទប់រៀន មានសិស្ស ពី ១៥-២០នាក់ ហេីយ សិស្សត្រូវបានណែនាំឲ្យមានម៉ាស់ពាក់ និងពាក់ម៉ាស់ ឲ្យបានត្រឹមត្រូវ ដោយសាលាមានរៀបចំប្រព័ន្ធទឹកស្អាត, សាប៊ូ សម្រាប់សិស្សលាងដៃជាប្រចាំ ក្នុង នេះសាលារៀបចំ វេន និងចែក សិស្សចេញលេង ចូលបន្ទប់ទឹក និងលាងដៃ ហើយ សិស្ស ត្រូវ យក នំ ចំនី ទឹក ពីផ្ទះមក ទទួលទាន ផងដែរ ៕