បានឡានថ្មីបើកបរខ្វះការប្រុងប្រយ័ត្នបណ្តាលអោយធ្លាក់ប្រឡាយទឹកដោយខ្លួនឯង

0

ខេត្តឧត្តរមានជ័យ: ដោយសារតែបើកបរខ្វះការប្រុងប្រយ័ត្នរួមផ្សំនឹងអ្នកបើកបរស្ទើរផងនោះ ក៏បណ្តាលអោយរថយន្តម៉ាកកាមរីបាឡែនមួយគ្រឿងនេះចុះងូតទឹកប្រឡាយដោយខ្លួនឯងតែសំណាងល្អហើយដែលមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស។

ដែលហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១០នឹង១៥នាទីស្ថិតនៅភូមិពងទឹក ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែនពណ៌ស្ករ ដែលមានពាក់ស្លាកលេខ ភ្នំពេញ: 2AN 7723 បើកបរក្នុងល្បឿនលឿនក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុច ទំនងច្រឡំហ្គែរថាហ្វ្រាំងហើយបួងចង្កូតមិនទាន់ដោយម្ចាស់រថយន្តហាក់បីដូចជាស្ទើរភ្លើងផងនោះក៏បានធ្លាក់ប្រឡាយទឹកតែម្តង។

ប៉ុន្តែអ្វីដែលសំណាងបំផុតនោះគឺមិនមានរងរបួសដល់នរណាម្នាក់ឡើយព្រោះទីនោះមិនមែនជាទីប្រជុំជនតែបើសិនជាទីប្រជុំជនវិញប្រហែលជាអាចបង្ករអោយមានគ្រោះថ្នាក់អាយុជីវិតមនុស្សជាក់ជាមិនខាន។