ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំ​យក អំណោយ​ចែក​ជូន​ដល់ប្រជាពលរដ្ឋ ដែល​មាន​ជីវភាព​លំបាក​ខ្វះខាត​5 គ្រួសារ​ក្នុង​ឨ​កាស​បុណ្យ​ភ្ជុំបិណ្ឌ​

0

ខេត្ត​កំពង់ធំ. ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ​តំបន់ ប្រតិបត្តិ ការ​សឹករង​កំពង់ធំ.ឆ្លៀតឱកាស​ធ្វើ​បុណ្យ​សន្សំ​កុសល​ ចែកទានដល់ បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​កំពុង​តែ​មាន​ជីវភាព​លំបាក​ខ្វះខាត​ និង​ស្រេកឃ្លាន​ទទឹង​រងចាំការជួយ ឧបត្ថម្ភ​5 គ្រួសារ​ នៅ​ព្រឹក​ថ្ងៃ​កាន់​បិណ្ឌ​ទី​១៤​ ត្រូវ​និង​ថ្ងៃ​ទី​១៦​ ខែ​កញ្ញា​ ឆ្នាំ​២០២០ រស់​នៅ​ភូមិ​រលួស​ សង្កាត់​ស្រយ៉ូវ​ ក្រុងស្ទឹងសែន​ ខេត្ត​កំពង់ធំ​។

ក្រោយ​ពី​បាន​ទទួល​សេចក្តី​រាយការណ៍​ ពី​អាជ្ញាធរ​ដែនដីថា មាន​ប្រជា​ពលរដ្ឋ​ កំពុងតែ​ខ្វះខាត​កំពុង​តែ​រង់ចាំ​ការ​ជួយ​ឧបត្ថម្ភ​ ដេីម្បីបានដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុង​នាម​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ ដោយ​មិន​គិត​ពី​ថ្ងៃ​ឈប់សម្រាក​ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ និង​មិន​ដែល​ពីការ​នឿយហត់​ បានបន្តដឹកនាំសហការីរួមជាមួយអាជ្ញាធរដែនដី​ទៅសំណេះ​សំណាល​សាកសួរ​សុខទុក្ខ​ និង​បាន​នាំ​យក​នូវ​អំណោយ​របស់​ ឯកឧត្តមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត​ អគ្គ​មេបញ្ជាការ​រង​ នៃកងយោធពលខេមរ​ភូមិ​ន្ទ​ មេបញ្ជាការ​កង​ទ័ព​ជើង​គោក​ ទៅ​ឧបត្ថម្ភ​ជូន​ប្រជាពលរដ្ឋ​ទីទ័ល​ក្រ​ចំនួន​ ០៥​គ្រួសារ​ ដោយ​បាន​ឧបត្ថម្ភ​ជូន​គាត់​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​នូវ​ អង្ករ​ចំនួន​២៥​ គីឡូក្រាម​ មីចំនួន​មួយកេស​ ទឹក​ត្រី​ ទឹក​សុីអុីវ​ចំនូន​ ពីរ​យួរ​ នឹង​ថវិកា​មួយ​ចំនួន​ផង​ដែរ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្តាំផ្ញើ ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែល​ជានិច្ចកាល លោកតែងតែគិតគូរ ពីសុខទុក្ខ​ និង​ជីវភាព​រស់នៅ​របស់បងប្អូនប្រជាជននៅគ្រប់ពេលវេលា​ និងនៅគ្រប់ទីកន្លែង នៅទូទាំងប្រទេសកម្ពុជា ដោយមិនទុកឲ្យមានប្រជាជនណាម្នាក់ស្លាប់ដោយការអត់អាហារនោះឡេីយ​ ។
បងប្អូនប្រជាពលរដ្ឋទីទ័លក្រ ចំនួន ០៥ គ្រួសារ ដែលបានទទួលការឧបត្ថម្ភពេលនេះរួមមាន ÷
១- លោកយាយ ឡុង ឡែម អាយុ ៧៥ ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅ​ជាមួយ​ចៅកំព្រា​ ។
២- លោកស្រី ចាន់ សារ៉ាស់ អាយុ ៥៤ ឆ្នាំ ជាស្ត្រីមេម៉ាយ មាន​កូន​នៅ​ក្នុង​បន្ទុក​ ចំនួន​ ៣​នាក់​ ។
៣- លោកយាយ ព្រុំ គឹមអ៊ួ អាយុ ៧៣ ឆ្នាំ ជាស្ត្រីមេម៉ាយ មាន​ជីវភាព​លំបាក​ខ្វះខាត​។
៤- លោកយាយ ម៉ែន ភៀន អាយុ ៧៤ ឆ្នាំ ជាស្ត្រីមេម៉ាយ រស់នៅ​ជាមួយ​ចៅកំព្រា​ ។
៥- លោកយាយ គឹម វុន អាយុ ៧៧ ឆ្នាំ ជាស្ត្រីមេម៉ាយ មានកូន​និង​ក្នុង​បន្ទុក​ ៤​នាក់​ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបន្តទៀតថា សព្វថ្ងៃនេះប្រទេសជាតិយើង មានសន្តិភាពពេញលេញ ដូច្នេះ​សូម​បងប្អូន​ប្រជាពលរដ្ឋ​ទាំង​អស់​រួម​គ្នា​ថែរក្សា​សុខសន្តិភាព​នេះ​ឲ្យ​បាន​​មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករងកំពង់ធំ​ក៍បានសំណូមដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវ​ថែរក្សាសុខភាព ដើម្បីការពារ ទប់ស្កាត់ ការ​ឆ្លង​ជម្ងឺរីករាលដាលមេរោគកូវីដ-១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងសូមជូនពរឲ្យបងប្អូនទាំងអស់ជួបប្រទះតែនឹងពុទ្ធពរ បួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈកុំបីឃ្លៀងឃ្លាតឡើយ ។
អាជ្ញាធរដែនដី​ និង​ប្រជាពលរដ្ឋ នៅ​ភូមិ​រលួស​សង្កាត់​ស្រយ៉ូវ​ក្រុងស្ទឹងសែន​ខេត្ត​កំពង់ធំ​ បានថ្លែងអំណរគុណដ៍ជ្រាលជ្រៅចំពោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ និង​ក្រុម​ការងារ​នៃបញ្ជា​ការ​ដ្ឋាន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ​ និង​ជោគជ័យ​គ្រប់​ភារកិច្ច​ដែល​រាជរដ្ឋាភិបាល​ប្រគល់​ជូន​ ។