លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីក្រោមឱវាទចុះពិនិត្យទីតាំងផលិតទឹកសុទ្ធក្រុមហ៊ុនចិន( ប៉ាយ ឈាន់ សាន ឈាន)

0

ខេត្តព្រះសីហនុ៖លោក  គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹក ថ្ងៃទី២១ ខែ កញ្ញា ឆ្នាំ២០ ២០ នេះបានដឹកនាំមន្រ្តីក្រោមឱវាទចុះត្រួតពិនិត្យទីតាំងផលិតទឹកសុទ្ធរបស់ ក្រុមហ៊ុន ចិន( ប៉ាយ ឈាន់ សាន ឈាន) ស្ថិតនៅភូមិលេខ ៣ សង្កាត់១ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងគោល ដៅ ស្វែងយល់អំពី ពីខ្សែរ សង្វាក់ ផលិតកម្ម និងគុណភាពទឹកដែលផលិតសម្រេច។

    .លោក  ថី ឃាង ប្រធានតំបន់ផ្នែកលក់ ក្រុមហ៊ុន ទឹកសុទ្ធ( ប៉ាយ ឈាន់ សាន ឈាន) បានបញ្ជាក់ថា ក្រុមហ៊ុនទឹក បរិសុទ្ធ ( ប៉ាយ ឈាន់ សាន ឈាន)នេះជាក្រុមហ៊ុន ចិន បានចាប់ផ្តើមដំណើរ ការ ផលិត តាំង ពីរ ថ្ងៃ ទី១១ ខែ មិថុនា ឆ្នាំ ២០១៩បើគិតមកដល់បច្ចុប្បន្នគឺមានរយៈពេល ជាង១ឆ្នាំ ហើយ ។ ទឹកសុទ្ធដំណើរការ ផលិត ក្នុង មួយថ្ងៃ ៨ ម៉ោងជាមួយនិងបុគ្គលិកមានជនជាតិ ចិន និង ខ្មែរ ចំនួន ១៥នាក់  គឺអាចផលិតបាន ជាង ២៣៣០កេះ ដោយ ក្នុងមួយកេះមានចំនួន ២៤ដប រូមនិង ផលិតជាទឹក ពីដុង មួយចំនួនផងដែរ។ ចំពោះប្រភព ទឹកគឺក្រុមហ៊ុនបានធ្វើការខួង ថ្មចុះទៅក្រោមដី ដោយគុណភាពដែល​ទទូលបានគឺជា ទឹករ៉ែ ធម្មជាតិដែល មាន ជាតិ រ៉ែ ៧. ៣(PH) ។ សំរាប់សំបកដបក៏ដូចជាពីដុងច្រកទឹកសុទ្ធ គឺ​ផលិត នៅក្នុងរោងច្រក្រ តែម្តង ដោយវត្តុ ធាតុដើមរូម និងម៉ាស៊ីនផលិតនាំចូលពី ប្រទេសចិន ។

    លោក ថី ឃាង បានបន្តទៀតថា សព្វថ្ងៃ ក្រុមហ៊ុន ( ប៉ាយ ឈាន់ សាន ឈាន)គឺជាក្រុមហ៊ុន ធំតែមួយ គត់ ក្នុងការ ផលិតទឹកសុទ្ធ និងទើបតែមានសាខាតែមួយក្នុងខេត្តព្រះសីហនុសំរាប់ពេល បច្ចុប្បន្ន ពោលគឺ ក្រុមហ៊ុន មិនទាន់មានសាខាចែកចាយនៅ តាម បណ្តាលខេត្ត ផ្សេងៗទេ ប៉ុន្តែរបញ្ហារនេះ ខាងក្រុមហ៊ុនក៏កំពង់ ស្វែងដៃ គួរសាខាចែកចាយបន្ត តាម បណ្តាលខេត្តចំនួន២៥ ទូទាំងប្រទេសកម្ពុជាផងដែរ ។ ហើយសំរាប់ វត្ត មាន លោក គួច ចំរើន អភិបាលខេត្ត រូមនិងមន្រ្តីពាក់ព័ន្ធ ចុះមកពិនិត្យទីតាំងលិតទឹកសុទ្ធ របស់ ក្រុមហ៊ុន(ប៉ាយ ឈាន់ សានឈាន) ជាស្តែង នាពេលនេះ គឺជារឿងល្អបំផុត ដោយសង្ឃឹមថា ទឹកបរិសុទ្ធរបស់ក្រុមហ៊ុនកាន់តែ មាន អតិថិជន ស្គាល់ កាន់ច្រើន និងមានភាពជឿជាក់ បន្ថែមទៀត ជាពិសេស គឺស្តុងដានិងគុណភាព។

    . លោក គួច ចម្រើន អភិបាលខេត្ត ក្នុងឧកាសនោះ បានមានប្រសាសន៏ ជំរុញ និងលើកទឹកចិត្ត ដល់ ម្ចាស់រោងចក្រផលិតទឹកសុទ្ធ  (ប៉ាយ ឈាន់ សាន ឈាន) បន្តផលិតទឹកសុទ្ធដែលមាន គុណភាពដើម្បី ធានា ដល់សុវត្ថិភាព សុខភាពរបស់អ្នកប្រើប្រាស់ ព្រមទាំងបាន ធ្វើ ការកោតសរសើរផងដែរដល់ម្ចាស់ រោងចក្រ កផលិតទឹកសុទ្ធ ប៉ាយ ឈាន់ សាន ឈាន ដែលកន្លងមកបានរួមក្នុងសកម្មភាពមនុស្សធម៌ ព្រម ទាំង ព្រឹត្តិ ការណ៍ផ្សេងៗក្នុងសង្គមហើយសូមបន្តសកម្មភាពដ៏ប្រពៃនេះ តទៅមុខទៀត។ ជាមួយគ្នានេះ លោក អភិបាល ខេត្ត  ក៏បានលើកទឹកចិត្តដល់អ្នកវិនិយោគទាំងអស់ដែលកំពុងធ្វើការបណ្តាក់ទុន ក្នុងខេត្តព្រះសីហនុ ក្នុងកំឡុង ពេលខេត្ត ព្រះសីហនុ ក៏ដូចជាពិភពលោកកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩៕នាគសមុទ្រ