លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុគាំទ្រផែនការសកម្មភាពអភិវឌ្ឍន៍សង្គមជាតិនៃក្រុមយុវជនស្ម័គ្រចិត្ត ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ៖ក្រុមយុវជនស្ម័គ្រចិត្ត ៣ ក្រុម ដឹកនាំ ដោយ លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុនាព្រឹក ថ្ងៃទី ២៥ ខែ កញ្ញា ឆ្នាំ ២០២០ នេះ បានចូលជួបសុំការណែនាំពីសំណាក់ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លើប្រធានបទ ៣ សំខាន់ ក្នុង គោលបំណង់ រូមចំណែក អភិវឌ្ឍន៍សង្គមជាតិ។

.លោកស្រី អ៊ុច សោភា ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះសីហនុបានមានប្រសាសន៏ ថាប្រធាន បទដែលគោលបំណងរបស់ក្រុមយុ វជនស្ម័គ្រចិត្តទាំង ៣ក្រុម លើក យកមក សុំ ការ ណែនាំ និងគាំទ្រ ពី លោក អភិបាលខេត្តព្រះសីហនុ នា ពេលនេះ រូមមាន ៖១.សុខាភិបាល លើប្រធានបទ សហគមន៍ខ្ញុំពោពេញទៅ ដោយ សមត្ថភាព។២.កសិកម្ម ប្រធាន បទបណ្តុះបណ្តាលបែបប្រពៃណី។ទី៣.បរិស្ថាន ប្រធានបទទីក្រុងស្អាត បរិស្ថាន ស្អាត សេវាល្អ ។

លោក  គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងការកោតសសើរនិងវាយតម្លៃស្មារតីនៃក្រុមយុ វជនស្ម័គ្រចិត្ត ក៍ដូចជាមន្ទីរអប់រំ យុវជន និងកីឡា ខេត្តព្រះសីហនុ ដែលបានលើកគម្រោងផែនការសកម្មភាព រៀងៗខ្លួនដឹកនាំធ្វើសកម្មភាពលើប្រធានបទខាងលើ។រដ្ឋបាលខេត្តសូមគាំទ្រគម្រោងនៃការរៀបចំផែនការសកម្មភាពនិងការចុះធ្វើសកម្មភាពជាក់ស្តែងក្នុងសង្គម។ដោយកិច្ចការងារនេះគឺជាគម្រោងផែនការសមស្របច្រើនតែនៅមានចំណុចខ្វះខាតត្រូវធ្វើការកែលម្អគឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងសហគមន៍យល់ដឹងនិងចូលរួមក្នុងសកម្មភាពគឺជាកត្តាសំខាន់។ក្នុងនោះយុវជនជាកម្លាំងស្នូលក្នុងការចូលរួមកសាង និងអភិវឌ្ឍន៍សង្គមជាតិ ។

ក្នុងឱកាសនោះលោក គួច ចំរើន អភិបាលខេត្តក៍បានឧបត្ថម្ភថវិកាដល់យុវជនទាំង ៣ក្រុម ក្នុងមួយក្រុម ទទួលបានថវិកា ២លានរៀល ដើម្បីយកទៅអនុវត្តផែនការសកម្មភាពរបស់ខ្លួនឱ្យបានជោគជ័យ៕