ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​2​នាក់​ពីបទ​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​

0

​ភ្នំពេញ ៖ ម្តាយ​និង​កូន​២​នាក់​ត្រូវបាន​ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ធ្វើការ​ឃាត់ខ្លួន​ខ​ណះ​ដែល​ពួកគេ​កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​និង​ចែកចាយ​គ្រឿងញៀន​កាលពី​វេលា​ម៉ោង​13​និង​45​នាទី​រសៀល​ថ្ងៃទី​20​ខែ​កុ​ម្ភះ​ឆ្នាំ​2014​នៅផ្ទះ​លេខ​14​ក​ផ្លូវលំ​ក្រុម​208​ភូមិ​16​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​។​ ​សម​ត្ថិ​កច្ច​ន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទី​១​ឈ្មោះ​ង្វៀង​ធី​ធី​ភេទ​ស្រី​អាយុ​46​ឆ្នាំ​និង​កូនប្រុស​ឈ្មោះ តាំង ញូ​វ ភេទ​ប្រុស​អាយុ​15​ឆ្នាំ​ស្នាក់​នៅផ្ទះ​លេខ​14​ក​ផ្លូវលំ​ក្រុម​208​ភូមិ​16 សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។

ពាក់ពាន់​និង​ករណី​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើនេះ​សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង​ថ្នាំញៀន​ចំនួន​4​កញ្ចប់​រួច​និង​ប្រាក់​ដុល្លា​មួយចំនួនទៀត ។​ ​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់ ៕ ​01 02