បូជាសពរួច ពេលរុះមេនចេញ ខ្សែភ្លើងឆក់មនុស្ស៤នាក់ដួលសន្លប់របួសធ្ងន់រាយពេញរោងបុណ្យ ដឹកបញ្ជូនទៅសង្រ្គោះភ្លាមៗ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង

ខេត្តកំពត៖ បុរសជាអ្នកដំឡើងមែនបូជាសពចំនួន៤នាក់ ត្រូវចរន្តអគ្គិសនី ដែលដាក់លើមេននោះ ឆក់បណ្តាលឲ្យរងរបួសធ្ងន់ត្រូវបានគេដឹកបញ្ជូនទៅសង្រ្គោះភ្លាមៗ នៅស្រុកបន្ទាយមាស។
ហេតុការណ៍នេះបានកើតឡើង និងបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក នៅថ្ងៃទី១១ ខែតុលាឆ្នាំ២០២០ ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះអន្តរាគមន៍ជួយទាក់ទងហៅរថយន្តសង្គ្រោះមកដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យ។ សមត្ថកិច្ច បញ្ជាក់ថា ករណីនេះ ដោយសារតែខ្វះការប្រុងប្រយ័ត្នរបស់ក្រុមការងារដំឡើងមេន បណ្តាលឲ្យឆក់ខ្លួនឯងបែបនេះ តែសំណាងណាស់ ដែលមិនបណ្តាលឲ្យមានអ្នកស្លាប់៕