លោកជំទាវ​ខៀវ​ស៊ី​ណា​ និង ឯកឧត្តម​សុខ​លូ​អភិបាល​ខេត្ត កំពង់ធំ អញ្ជើញ​ចុះ​ចែក អំណោយ ដល់​ប្រជា​ពលរដ្ឋ​ដែល​កំពុង​តែ​រងគ្រោះ​ដោយ​ទឹកជំនន់​ស្រុក​សន្ទុក​

0

ខេត្ត​កំពង់ធំ​ ប្រជា​ពលរដ្ឋ​ដែល​កំពុង​តែ​រងគ្រោះ​ដោយសារទឹកជំនន់ នៅ​ក្នុង​ស្រុក​សន្ទុក​ ខេត្ត​កំពង់ធំ​ ២៣១ គ្រួសារ​ បានទទួល​អំណោយ​ពី សាខា​កាកបាទ​ក្រហម​កម្ពុជា​សាខា​ខេត្ត​កំពង់ធំ​ នៅព្រឹក​ថ្ងៃទី​២០ ខែតុលា​ឆ្នាំ​២០២០.ដែល​ពិធី​ចែក អំណោយ​នេះ បានធ្វើឡើង នៅក្នុង​បរិវេណ​វត្ត​សុខសាន្ត ខេត្ត​កំពង់ធំ។
ពិធី​ចែក​អំណោយ​មនុស្សធម៌​ កាកបាទ​ក្រហម​កម្ពុជា​ខេត្ត​កំពង់ធំ.ស្ថិត​ក្រោម​អធិបតីភាព​លោក​ជំទាវ.ខៀវ​ ស៊ី​ណា ជាចាន់តូ និង ឯកឧត្តម​សុខ​លូ.ប្រធាន​គណៈ​កម្មាធិការសាខាកាកបាទ​ក្រហម​កម្ពុជា​ខេត្ត​កំពង់ធំ.រួមជាមួយ ប្រធាន​អនុប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ ចូល​រួម​ចែក អំណោយ​ជូន​ដល់​ប្រជា​ពលរដ្ឋ​២៣១ គ្រួសារ​ ក្នុង​មួយគ្រសារ ទទួល​បាន​អង្ករ​២៥គ.ក មីមួយកេស ទឹកស៊ីអ៊ីវ​ទឹកត្រី​២យួរ ត្រីខកំប៉ុងមួយយួរ សាប៊ូមួយដុំ។

ឯកឧត្តម​សុខ​ លូ​ អភិបាល នៃគណៈ អភិបាលខេត្ត​កំពង់​ធំ បាន​មាន​ប្រសាសន៍​ថា.ទឹកជំនន់​មាន គំរាមកំហែង​ ដល់តាមបណ្តាស្រុក ក្រុងទាំង៩ នៅក្នុង​ខេត្ត​កំពង់ធំ​ តែក្នុង​នោះពុំទាន់មានស្រុកណាមួយ រងគ្រោះ​ធ្ងន់ធ្ងរ​នោះ​ទេ.គឺមានតែស្ថានភាព ទឹកជំនន់​ទឹកភ្លៀង​ដែល លិចលង់ច្រើនជាងគេ គឺស្រុកស្ទោងបានលិចលង់ចំនួន៥ឃុំ តែ​ក្នុង​នោះ​ក៏ មិនទាន់មានការព្រួយបារម្ភណ៍ខ្លាំងនោះទេ ដោយសារតែកំរិតទឹក នៃផ្ទៃបឹងទន្លេសាបនៅទាបនៅឡើយទេ បើពុំមានភ្លៀងបន្តធ្លាក់ទៀត ជំនន់​ទឹកភ្លៀងនិងស្រកលឿន និងមិនប៉ះពាល់ការប្រកបមុខរបររកស៊ីទទួល ទានទៀតឡើយ។
ឯកឧត្តម​សុខ​លូ​ បាន​ពាំនាំ​ការផ្តាំផ្ញើរ សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គ​មហា​សេនាបតី​តេជោ​ហ៊ុន​សែន​ជា​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល​កម្ពុជា​ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រ៉ា​នី​ហ៊ុន​សែន​ ដែល​សម្តេច​ទាំង​ពីរ​ តែង​តែ​យក​ចិត្ត​ទុក​ ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​របស់​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​កំពុង​តែ​រងគ្រោះ​ដោយ សារ ទឹក ជំនន់ និង​បាន​ផ្តាំ​ផ្ញើរ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​រាជធានី​ខេត្ត​ក្រុង​ ឲ្យមានវិធានការ ចុះជួយ​ប្រជា​ពលរដ្ឋ​ ជួយ​សង្គ្រោះ​និងដោះស្រាយ រាល់ការលំបាក ដែល​មាន​ការ ខ្វះខាត..។ ឯកឧត្តម​ សុខ​លូ​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជា​ពលរដ្ឋ​ ដែល​កំពុង​តែ​រងគ្រោះ​ដោយសារទឹកជំនន់ រក្សា​សុខភាព​អនាម័យ​ ពិសារ​ទឹកស្អាត សម្រាក​ក្នុង​មុង និងការពារក្មេងៗនិងមនុស្សចាស់ រួមទាំង​សត្វ​ពាហនៈ​ចៀសវាង​បាត់​បង់​ខូចខាតទ្រព្យសម្បត្តិ និងសូមចូលរួម​ការពារ​ទប់ស្កាត់​ការ​ឆ្លង​រីក​រាលដាល​មេរោគ កូ វីដ ១៩ ដោយ​អនុវត្តន៍ តាម​ការណែនាំ​របស់​ក្រសួង​សុខាភិបាល​ដើម្បី​បញ្ចៀស​ការ​ឆ្លង​ជំងឺ​ផ្សេងទៀត៕ ដោយ​ប៊ុន​រដ្ឋា​