បង្ក្រាប​គ្រឿងញៀន​២​ករណី​ផ្សេងគ្នា​ឃាត់ខ្លួន​មនុស្ស​៧​នាក់​បញ្ជូនទៅ​តុលាការ​

0

សៀមរាប​៖ ប៉ូលិស​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បង្ក្រាប​គ្រឿងញៀន​២​ករណី​ផ្សេងគ្នារ​ឃាត់ខ្លួន​មនុស្ស​៧​នាក់​ដកហូត​ឧបករណ៍​មួយចំនួន​បញ្ជូនទៅ​តុលាការ​នៅ​រសៀល​ថ្ងៃនេះ​។​ ​លោក​អ៊ុំ​សា​អាត នាយការិយាល័យ បាន​ឲ្យ​ដឹងថា​ករណី​ទី​១​នៅ​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៤​កម្លាំង​សមត្ថកិច្ច​បាន​សហការ​ជាមួយ​នគ​បាល​ប៉ុស្ដិ៍​សង្កាត់​ស្វាយដង្គុំ​នឹង​នគរបាល​ប៉ុស្ដិ៍​ស្លក្រាម​បានធ្វើ​សកម្មភាព​បង្ក្រាប​មុខសញ្ញា​ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់​នៅ​ភូមិ​ស្លក្រាម​សង្កាត់​ស្លក្រាម​ក្រុង​សៀមរាប​ដោយ​ឃាត់ខ្លួន​មនុស្ស​បាន​៣​នាក់​។​ ​???????????????????????????????

ជនសង្ស័យ​ទាំង​៣​នាក់​ទី​១​ឈ្មោះ​លន់​ឡៃហេង​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​នៅ​ភូមិ​ជន្លង់​សង្កាត់​សាលា​កំរើក​/​ទី​២​ឈ្មោះ​ហួត​យិ​(​ហៅ​បញ្ញា​)​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​ស្នាក់នៅ​ភូមិ​ស្លក្រាម សង្កាត់​ស្លក្រាម​/​ទី​៣​ឈ្មោះ​វន​សីហា​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ស្នាក់នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ។​ ​លោក​វរសេនីយ៍ត្រី​អ៊ុំ​សា​អាត បន្ថែមថា​ករណី​ទី​២​នៅ​ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​២០១៤​កម្លាំង​ការិយាល័យ​បាន​សហការ​ជាមួយ​នគរបាល​ស្រុក​សូទ្រនិគម បានធ្វើ​សកម្មភាព​បង្ក្រាប​ករណី​ប្រើប្រាស់​នឹង​ចាត់ចែង​ឲ្យ​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​នៅ​ភូមិ​បុស្ស​ធំ ឃុំ​ខ្នារ​ពោធិ៍ ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដោយ​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​៤​នាក់​។​ ​???????????????????????????????

ជនសង្ស័យ​ទី​១​ឈ្មោះ​រ័ត្ន​ថេ​ន ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ​/​ទី​២​ឈ្មោះ​រ៉ែ​ម​សារ៉េត​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ជន​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​សំលាង ឃុំ​ខ្នារ​ពោធិ៍ ស្រុក​សូទ្រនិគម​។​ទី​៣​ឈ្មោះ​ផល​កុសល​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​/​ទី​៤​ឈ្មោះ​សេង​ភក្ដី​(​ហៅ​តែម​)​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ជន​ទាំង​២​នាក់​រស់នៅ​ភូមិ​ជ្រៃ ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង​។​ ​មន្ត្រី​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បញ្ជាក់ថា​សមត្ថកិច្ច​បាន​ដកហូត​នូវ​ម្សៅ​មេ​តំ​ហ្វេ​តា​មីន​០១​កញ្ចប់​តូច​.​ទូរស័ព្ទដៃ​០២​គ្រឿង​.​ម៉ូតូ​ចំនួន​០២​គ្រឿង​និង​ឧបករណ៍ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​បញ្ជូនទៅ​តុលាការ​នៅថ្ងៃនេះ​។​ ​