ទាហានថៃចាប់ពលរដ្ឋខ្មែរចំនួន៧នាក់លួចឆ្លងដែនខុសច្បាប់ក្នុងភូមិដងងូ

0

ខេត្តបន្ទាហមានជ័យ៖ ទាហានប៉ារ៉ាកងរយថៃលេខ១២០៥និងក្រុមទាហានប៉ារ៉ាថៃលេខ ១២កងកម្លាំងបូរផា ប្រតិបត្តិការ ចុះទៅត្រួតពិនិត្យទីតាំងទទួលខុសត្រូវរបស់ខ្លួន បានប្រទះឃើញពលករខ្មែរ៧នាក់កំពង់លួចឆ្លងចូលប្រទេសថៃ នៅបរិវេណបង្គោលគីឡូម៉ែត TA.356139 ភូមិដងងូ ឃុំ ប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ។
ក្រោយពីសមត្ថកិច្ចថៃសួរនាំទើបដឹងថាពលករទាំង៧នាក់នេះទៅស៊ីឈ្នួលធ្វើការងារនៅផ្សាររោងគ្លឿ ស្រុកអារញ្ញ ហើយបាន នាំមកទីបញ្ជារការកងទាហានប៉ារ៉ាលេខ1205នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ នេះ។
ក្រោយពីសមត្ថកិច្ចថៃបានបញ្ជាក់ឲ្យដឹងបន្តទៀតថាពលករទាំង៧នាក់នេះ១ហៅ បុណ្យសុង ប្រុស អាយុ៣១ឆ្នាំ ២រ៉េត ដុផន ប្រុស អាយុ៣៥ឆ្នាំ៣លើត ណារ៉ុង ប្រុស អាយុ១៥ឆ្នាំ ៤ខន សុផេង ប្រុស អាយុ៣០ឆ្នាំ ៥ហែម ដា ស្រី អាយុ៦២ឆ្នាំ និង២នាក់ទៀតចាប់នៅពេលក្រោយមិនទាន់ស្គាល់ឈ្មោះ។សមត្ថកិច្ចថៃបានបញ្ជាក់ឲ្យដងបន្តទៀតថាទាំង៧នាក់នេះរស់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មិនមានលិខិតឆ្លងដែន បាន បបួលគ្នាលួចឆ្លងចូលទៅប្រទេសថៃតាមច្រករបៀង ដើម្បីទៅស៊ីឈ្នួលធ្វើការងារនៅផ្សាររោងគ្លឿនិងគ្រប់គ្នាធ្លាប់ ចេញចូល ប្រទេសថៃក្នុងម្នាក់ៗច្រើនលើកតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតខ្លងលឹក និងតាមច្រករបៀង ទើបសមត្ថកិច្ចឃុំខ្លួនបញ្ជូនទៅឲ្យនគបាលការពារព្រំដែនលេខ124 ភូមិណូនម៉ាកមុន ស្រុកគោកឃ្យូង ដើម្បីឲ្យត្រឡប់ទៅប្រទេសកម្ពុជាវិញ តាមផ្លូវដែលបានឯកភាពគ្នា។
ប្រភពបានអោយដឹងថា: សមត្ថកិច្ចថៃស្រុកតាប្រាយ៉ា ខេត្តស្រះកែវ កងកម្លាំងទាហានបូរផា បានធ្វើការរឹតបន្តឹងការពារការត្បាតយ៉ាងយកចិត្តទុកដាក់ក្នុងការទប់ស្គាត់ពលករចំណាកស្រុកដើម្បីការពាររីករាលដាលជម្ងឺ កូវិដ-19 នៅបរិវេណភូមិទ័ពសះយ៉ាម ឃុំ តាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ៕ដោយ:ឃិន គន្ធា