​​ស្ត្រី​ញៀន​ល្បែង​ចាញ់​អស់​លុយ​ខ្លាច​ប្តី​បន្ទាស​ប្រឌិត​រឿង​ថា​មាន​ចោ​ចូល​ប្លន់​

0

​បន្ទាយ​មាន​ជ័​យៈ​ ចាញ់ល្បែង​ក្នុង​កាស៊ីណូ​អស់​ដើម្បី​បាន​រួច​ការចោទប្រកាន់​ពី​ប្តី​រករឿង ស្ត្រី​ម្នាក់​បាន​ប្រឌិត​រឿង​គួរអោយភ្ញាក់ផ្អើល​មួយ​ថា​មាន​ករណី​ចោរ​ចូល​ប្លន់​នៅក្នុង​ផ្ទះ​យក​អស់​មាសប្រាក់​។​ លោក សៅ ប៊ុន អធិការ​ស្រុក​ម៉ាឡៃ​បានអោយដឹងថា លោក​បានទទួល​បណ្តឹង​មួយ​ដែល​ប្តឹង​ថា​មាន​ករណី​ចោរ​ចូល​ប្លន់​ក្នុងផ្ទះ​ស្ត្រី​ម្នាក់​ឈ្មោះ ហាយ សា​វី អាយុ​៣២​ឆ្នាំ មាន​ប្តី​ឈ្មោះ ស្រី កែវ អាយុ​៥៦​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ទួល​ពង្រ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ​ដោយ​យក​អស់​មាសប្រាក់​ជាច្រើន​កាលពី​យប់​រំលង​អា​ធ្រា​ត​ចូល​ថ្ងៃទី ២៩ កក្កដា ២០១៤​។​.photo1 photo2

លោក​អោយដឹងទៀតថា ជនសង្ស័យ​មាន​គ្នា​៤​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​មួយ​ដើម និង​កាំបិទ​ចុង​ស្រួច​មួយ​បានធ្វើ​សកម្មភាព​ចូលទៅ​ប្លន់ នាំអោយ​បាត់បង់​សំភារៈ មានដូចជា កាត​គ្រី​ឡាន​ចំនួន​១ កាត​ប៉ូលីស​មួយ អត្តសញ្ញាណប័ណ្ណ​មួយ​សន្លឹក ខ្សែដៃ​មួយ​ខ្សែ ខ្សែករ​មួយ​ខ្សែ និង​លុយ​ចំនួន ៣១៥០០០០ រៀល និង​ប្រាក់​បាត​ចំនួន​១៥០០០​បាត ។​ photo3

សមត្ថកិច្ច​ចុះ​ស្រាវជ្រាវ​និង​ពិនិត្យ​កន្លែងកើតហេតុ​ព្រមទាំង​ជ​ជើ​ក​សួរដេញដោល​ខ្លាំង​ទើប​ស្ត្រី​ឈ្មោះ​ហាយ សា​វី សារភាព​នៅ​ចំពោះមុខ​សមត្ថ​មិ​ច្ច​ថា​មិន​ករណី​ចោរ​ចូល​ប្លន់​ស្អី​នោះទេ​គឺ​ខ្លួន​បាន​យកទៅ​លេងល្បែង​ក្នុង​កាស៊ីណូ​នៅ​ក្រុង​ប៉ោយប៉ែត​ចាញ់​អស់រលីង​កាលពី​ថ្ងៃ ហើយដោយ​ភ័យខ្លាច​ប្តី​ស្តីបន្ទោស​និង​ពុំមាន​លទ្ធភាព​សងបំណុល​គេ លុះ​យប់​ទើប​បែកគំនិត​នឹកឃើញ​ប្រើល្បិច​ថា​មាន​ករណី​ប្លន់​នេះ​តែម្តង​។​ សមត្ថកិច្ច​បានធ្វើការ​អប់រំ​ដោយ​មិនអោយ​មាន​ករណី​បំភ្លៃ​សក្ខីកម្ម​ដូច​លើក​នេះ​ទៀត​ទេ​ព្រោះ​វា​បាន​បង្កអោយមាន​ការប៉ះពាល់​ដល់​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​៕​