ល្បែង​ចាក់​ភ្នាល់​បាល់​និង​ល្បែង​កន្ទុយលេខ​ក្លាយជា​អាជីវកម្ម​កំពុង​ពេញនិយម​របស់​ប្រជាពលរដ្ឋ​ខេត្តកំពត​

0

ខេត្ត​កំ​ព​តះ អ្នកធ្វើអាជីវកម្ម​ភ្នាល​បាល់​និង​ល្បែង​កន្ទុយលេខ​ស្ថិត​តាម​បណ្តា​ស្រុក​នានា​ក្នុង​អាណាចក្រ​ខេត្តកំពត កាន់តែ​រីកដុះដាល​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ហើយ​ល្បែង​ទាំងនេះ​បើតាម​សំដី​អ្នកស្រុក​អះអាងថា គឺជា​ល្បែង​មួយ​ប្រភេទ​កំពុង​ពេញនិយម​របស់​ពលរដ្ឋ​ខ្មែរ​។​ ប្រជាពលរដ្ឋ​ទាំងចាស់ទាំងក្មេង​រស់នៅ​ក្នុង​តំបន់​នានា​ពិសេស​ក្រុង​កំពត​បាននាំគ្នា​លើកឡើងថា ការលេង​ភ្នាល់​បាល់​ឬ​ចាក់​កន្ទុយលេខ​វា​ពិតជា​ស្រួល​ម្យ៉ាងដែរ ព្រោះ​ពេល​ពួកគាត់​នាំគ្នា​ទស្ស​ទាយ​ក្រុមបាល់ទាត់​ឬ​ដេក​យល់​ស​បិ្ត​ឃើញ​អ្វី​ក៏​នាំគ្នា​កាត់​ចាក់​គ្រប់ៗ​គ្នា ជួនកាល​ត្រូវ​photo3

ជួនកាល​ខុស​តែ​១​លេខ​២​លេខ​ប៉ុណ្ណោះ ម្លោះ​ហើយ​ទើប​ធ្វើ​ឲ្យ​ពួកគាត់​មិនអាច​បោះបង់​នូវ​ប្រភេទ​ល្បែង​ខាងលើនេះ​បានឡើយ ដោយ​ពួកគាត់​ត្រូវ​រកលុយ​ទៅ​ចាក់​ផ្សងសំណាង​មិនដែល​លួស​ថ្ងៃ ទោះបី​ចាក់​ខុស​សី​ុ​អស់​លុយរាប់​ភ្លេច​ក៏​មិនតូច​ចិត្ត​នោះដែរ​។​បើតាម​ប្រភពពី​អ្នក​ដែល​មិន​ចូលចិត្ត​ល្បែង​ខាងលើ​បាន​និយាយថា តាមពិត​ការប្រព្រឹត្ត​ល្បែង​សី​ុ​សង ទោះជា​ប្រភេទ​ល្បែង​អ្វី​ក៏ដោយ​បើ​លេង​ហើយ​មិនដែល​មានកំណើត​នោះទេ គឺ​សុទ្ធតែ​ចាញ់​អស់​គូទ​ខោ​ដូច​តែ​គ្នា​តែ​ធ្វើ​ម្តេច​បើ​ញៀន​ទៅហើយ ណាមួយ​ស្រួល​ដែរ​តើ​បើ​ចាក់​ត្រូវ​វិញ​ប្រមូល​លុយ​ស្រួល​ជាង​អ្វីៗ​ទាំងអស់​។​photo1

ចំពោះ​ការ​ងប់​ង​ល់​នឹង​ល្បែង​អបាយមុខ​នេះ គេ​កត់សម្គាល់ឃើញ​អ្នកប្រព្រឹត្ត​មួយចំនួនធំ តែងតែ​ជំពាក់​គេ​ជុំ​ទិស​ព្រោះតែ​ការ​ញៀន​ល្បែង​ដក​មិន​រួច​នោះ​។​ ទាក់ទិន​នឹង​ល្បែងភ្នាល់​កន្ទុយលេខ​នេះដែរ ប្រភព​ជាច្រើន​បានបញ្ជាក់​អះអាងថា គ្រាន់តែ​ក្នុង​ក្រុង​កំពត​មួយ មាន​មេ​ប្រមូល​សី​ុ​សង​បាល់​និង​កន្ទុយលេខ​៥-៦​កន្លែង ដូចជា​ផ្ទះ​ហ៊ា គីម ជាដើម ចុះ​ទម្រាំ​នៅក្នុង​ទីប្រជុំជន​ឬ​បណ្តា​ស្រុក​នានា​ទៀត​នោះ​តើ​មាន​ប៉ុន្មាន​កន្លែង​ទៅ​។​

ប្រភព​ដដែល​បាន​បន្តថា បើ​មាន​ល្បែង​ខុសច្បាប់​គ្រប់​ប្រភេទ​កំពុងបើក​លេង​ពេញបន្ទុក​បែបនេះ​តើ​ទិស​ស្លោ​កភូមិ ឃុំ មាន​សុវត្ថិភាព​នៅឯណា ហើយ​ល្បែង​ខាងលើ​បាន​បើក​លេង​ស្ថិតក្នុង​ក្រុង​និង​ទីប្រជុំជន​បែរជា​សមត្ថកិច្ច​មិន​អើពើ​មិន​ប​ង្ម្រា​ប​។​ប្រភព​បាន​បញ្ជាក់ថា​ឥឡូវនេះ​មេៗ​ធំៗ​ដែល​បើកចាក់​ភ្នាល់​បាល់​និង​សី​ុ​សង​ល្បែង​កន្ទុយលេខ​ស្ថិតក្នុង​តំបន់​និ​មួយៗ​សុទ្ធតែ​ដុះ​ស្លែ ថែមទាំងរ​កសី​ុ​កាក់កប​ដោយសារ​អាជីវក​ម្មខាង​លើ​នេះ​ម្នាក់ៗ​ចង់​ក្លាយជា​មហាសេដ្ឋី​អស់ហើយ​។​ photo2

គួរ​បញ្ជាក់ថា ច្មីៗ​នេះ​ក៏មាន​ករណី​បង្ក្រាប​មេ​ល្បែង​សី​ុ​សង​កន្ទុយលេខ​នៅក្នុង​ខេត្តកំពត​ប៉ុន្មាន​កន្លែង​ដែរ ដោយ​សមត្ថកិច្ច​បាន​ឃាត់​មេ​សី​ុ​សង​កន្ទុយលេខ​ធ្វើ​កំណត់ហេតុ​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​និតិ​វិធី​ហើយ​ដែរ ប៉ុន្តែ​ក្រុម​មេ​សី​ុ​សង​កន្ទុយលេខ​ស្ថិត​តាម​បណ្តា​ស្រុក​នានា​ក្នុង​អាណាចក្រ​ខេត្តកំពត មិនដឹង​ពេលណា​ត្រូវបាន​បង្ក្រាប​នោះទេ ម្យ៉ាងទៀត​គេ​ដឹងថា​សព្វថ្ងៃនេះ​ក៏មាន​មេ​ល្បែង​សី​ុ​សង​ជើង​ខ្លាំង​ប្រចាំ​ក្រុង​កំពត ដែល​កំពុង​ប្រកប​អាជីវកម្ម​យ៉ាង​កក្រើក​មេ​ឃ​ក្បែរ​ច្រមុះ​ក្រុង​ថែម​ទៀតផង​ប៉ុន្តែ​បែរជា​គ្មាន​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ណា​ឈឺក្បាល​វិលមុខ​បន្តិច​ឡើយ ហើយ​ការបើក​ល្បែង​សី​ុ​សង​នោះ​មាន​ភ្នាល់​បាល់​ធំៗ ល្បែង​បៀ​អាប៉ោង ចាក់​ខ្លា​ឃ្លោក​និង​សី​ុ​សង​កន្ទុយលេខ ដែលមាន​ទីតាំង​ស្ថិត​កែង​ផ្លូវ​ផ្សារ​ដី​ហុយ នៃ​សង្កាត់​អណ្តូង​ខ្មែរ ក្រុង​កំពត​៕