ក្រុមហ៊ុន​សាងសង់​ផ្លូវថ្នល់​សារ៉ាក់​ជួយ​ជួស​ជល់​ផ្លូវលំ​៣​ខ្សែរ​ប្រវែង​ជិត​៦០០​ម៉ែត្រ នៅ​ភូមិ​តា​រ៉ាង​បាល់​សង្កាត់​កំពង់ស្វាយ​ក្រុង​សិរីសោភ័ណ​ក្រោម​ថវិការ​ចូលរួម​របស់​ពលរដ្ឋ​៥០​ភាគរយ​

0

​បន្ទាយមានជ័យ​: ផ្លូវលំ​បី​ខ្សែរ​ដែល​រងគ្រោះ​ដោយ​ទឹកភ្លៀង​រដូវវស្សារ​នៅ​កណ្តាល​ក្រុង​សិរីសោភ័ណ​មិន​ឆ្ងាយ​សាលាខេត្ត​ប៉ុន្មាន​ផង​នោះ ត្រូវបាន​ពលរដ្ឋ​រៃអង្គាស​ថវិការ​ផ្ទាល់ខ្លួន​ជួស​ជល់​ឡើងវិញ ដោយមាន​ការជួយ​សម្រួល​បច្ចេក ទេស​ពី​ក្រុមហ៊ុន​សហគ្រាស់​សាងសង់​ផ្លូវថ្នល់​សារ៉ាក់ កាលពី​ព្រឹក​ថ្ងៃទី ៣០ ខែ​កក្ដ​ដា ឆ្នាំ​២០១៤​។​ photo2

លោកស្រី ឡុង ស្រីនាថ អនុប្រធាន​ភូមិ​តា​រ៉ាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ មានជ័យ​ប្រាប់ថា​: ដោយសារ​ផ្លូវលំ ៣​ខ្សែរ​ខាងលើ ត្រូវ​ទឹកភ្លៀង​រដូវវស្សារ ហូរ​ច្រោះ​កាត់ផ្តាច់ ភក់​ស្អិត លំបាក​ធ្វើដំណើរ ទើប​ពលរដ្ឋ​សំណូមពរ ដល់​មេភូមិ ជួយ​ជួស​ជល់​ដោយ​ប្រើ​ថវិការ​រៃអង្គាស ពី​អ្នក​នៅ​សងខាង​ផ្លូវ បាន​ថវិការ​សរុប ៨​លាន​រៀល ហើយ​ស្នើសុំ​ដល់ ពី​ក្រុមហ៊ុន សហគ្រាស់​សាងសង់​ផ្លូវថ្នល់​សារ៉ាក់ ជួយ​សម្រួល​បច្ចេកទេស​និង ឧបត្ថម​ប្រេង​ចាក់​គ្រឿងចក្រ​។​ photo1

លោកស្រី ឡុង ស្រីនាថ បន្ត​ប្រាប់ថា​: ផ្លូវ​បី​ខ្សែរ​សុទ្ធតែជា​ផ្លូវ​ទាល់ ជ្លូវ​ទី​១​មាន​ប្រវែង ២០០​ម៉ែត្រ ផ្លូវ​ទី​២​ប្រវែង ២០០​ម៉ែត្រ ផ្លូវ​ទី​៣ ប្រវែង​១៩៦​ម៉ែត្រ បន្ទាប់ពី​ក្រាល​គ្រួស​ក្រហម រួចរាល់​និង​ចាក់​បេតុង​ធ្វើ​ផ្លូវទឹក​៣​តឹក សងខាង​ផ្លូវ​ថែមទៀត​នាពេល​អ​នាគ​ត់​។​ photo3

លោក ស្រឿង សុខា​ប្រធាន​ក្រុមហ៊ុន សហគ្រាស់​សាងសង់​ផ្លូវថ្នល់​សារ៉ាក់​ប្រាប់ថា​: ក្រុមហ៊ុន​ប្រើ​គ្រឿង ចក្រ​ឈូស​ដី ១​គ្រឿង រឡូ​កិន​ដី​១​គ្រឿង ជួយ​ឈួ​ស​ឆាយ​កិន​បង្ហាប់ដី​គ្រួស ផ្លូវ​បី​ខ្សែរ​ជូ​ប្រជាពលរដ្ឋ​មាន​ប្រវែង​ជិត​៦០០​ម៉ែត្រ​ដោយ​មិន​គិត​សោយ​ហ៊ុយ​តាម​ការស្នើរ​សុំ ហើយ​ត្រូវ​ចំនាយ​ថវិការ ៨​លាន ទិញ​ប្រេង​សម្រាស់​ប្រើប្រាស់​ទិញ​ដី​គ្រួស​ចាក់​បំពេញ​រហូត​រួចរាល់​៕​ដោយ​ឃិន គ​ន្ធា​