នគរបាលខណ្ឌ៧មករា​ ឃាត់ខ្លួនជនសង្ស័យម្នាក់​ ក្រោយពីធ្វេីសកម្មភាពលួចម៉ាសុីនក្រឡុកកាហ្វេ និង ម៉ានសុីនកិនកាហ្វេ

ភ្នំពេញ​ ៖​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យម្នាក់​ ពីបទលួចមានស្ថានទំងន់ទោស ( ម៉ាសុីនក្រឡុកកាហ្វេ និង  ម៉ានសុីនកិនកាហ្វេ ) កាលពីវេលាម៉ោង ០១​និង ០០នាទី  ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០​ ត្រង់ចំនុចក្នុងតូបមុខផ្ទះលេខ ២០Eo ផ្លូវ ១៨២ ក្រុម១៨ ភូមិ៣ សង្កាត់បឹងព្រលិត  ខណ្ឌ៧មករា រាជធានីភ្នំពេញ។

       លោក រស់ សុីណា អធិការរងនគរបាលខណ្ឌមករា បានឲ្យដឹងថា ជាលទ្ធផលកម្លាំងជំនាញខណ្ឌ+ប៉ុស្តិបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់  ឈ្មោះ ខៃ ហ៊យសេង ភេទប្រុស អាយុ៤០ ឆ្នាំ ជនជាតិខ្មែរ  មុខរបរដើររើសអេតចាយ ស្នាក់នៅក្នុងវត្តកោះ  (ជនសង្ស័យពិនិត្យទឹកនោមមានសារធាតុញៀន)+  វត្ថុតាង  និងសំភារះ ចាប់យកពីជនសង្ស័យរួមមានៈ       ១/ម៉ាសុីនកិនកាហ្វេចំនួន១គ្រឿង ២/ម៉ាសុីនកាឡុកកាហ្វេចំនួន១គ្រឿង ៣/ទូរសព្ទ័ម៉ាក សាំសុង ចំនួន១គ្រឿង អត់សុីម ៤/ដែកកេះចំនួន១ +ចំពោះម៉ាសុីនកិនកាហ្វេ  និង ម៉ាសុីនក្រឡុកកាហ្វេ សមត្តកិច្ចយើងបានប្រគល់ដល់ម្ចាស់វិញហើយ ។             

    ដោយឡែកជនរងគ្រោះមានឈ្មោះ លី ហ្វារិត ភេទ ប្រុស អាយុ៣៦ឆ្នាំ ខ្មែរ ស្នាក់នៅ ផ្ទះលេខ ២០Eo ផ្លូវ១៨២ ក្រុម ១៨ភូមិ ៣ សង្កាត់បឹងព្រលិត  ខណ៧មករា                                                                                                                                                                                                                       

     បច្ចុប្បន្ននេះ ជនសង្ស័យខាងលេីកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីករសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នុំពេញចាត់ការតាមនីតិវិធីច្បាប់៕​