ដំឡូងមីមានហាងឆេងនៅលើទីផ្សារអន្ដរជាតិ

0

កំពង់ធំ៖ ខណះពេលដែលប្រជាពលរដ្នប្រមូលផលស្រូវវស្សាជិតបញ្ចប់ទទឹមនិងនោះប្រជាកសិករក្នុងស្រុកសណ្ដាន ខេត្តកំពងធំក៏កំពុងប្រមូលផលដំណាំដំឡូងមីយ៉ាងមមាញឹកផងដែរ ការប្រមូលផលដំឡូងមីនេះត្រូវបាន ក្រុមហ៊ុន ប្រទេសវៀតណាម បានមកទិញទីកន្លែងតែម្ដង ធ្វើអោយប្រជាកសិករសប្បាយចិត្តក្នុងការដាំនិងលក់ផលដំណាំមួយនេះបើទោះបីរតំលៃមិនសូវបានខ្ពស់ក៏ដោយ ក៏ពលរដ្នសប្បាយចិត្ត ដែលក្រុមហ៊ុនតម្រូវការទិញដំឡូងស្រស់មិនបាច់ហាលដូចមុននោះឡើយ។
ក្នុងស្ដង់ទិញដំឡូងស្រស់នីមួយៗ ម្ចាស់អាចទិញដំឡូងស្រស់ក្នុង១ថ្ងៃ៨០តោន ទៅ១០០តោន ឯតំលៃវិញពលរដ្នលក់ដំឡូងស្រស់ក្នុង១គីឡូក្រាម៣៦០រៀលអោយទៅម្ចាស់ស្ដង់ ហើយម្ចាស់ស្ដងអាចលក់ចេញអោយក្រុមហ៊ុនវៀតណាម១គីឡូក្រាម៣៧០រៀល ។
តាមការពិនិត្យជាក់ស្ដែងស្ដងទិញដំឡូងស្រស់នៅក្នុងស្រុកសណ្ដាន មានច្រើនកន្លែងបច្ចុប្បន្នប្រជាកសិករកំពុងតែកាប់គាស់យ៉ាងមមាញឹកប្រមូលផលដំឡូងលក់ក្នុង១ថ្ងៃៗរាប់រយតោន។
លោក ឡង់គឺសឹង អភិបាលស្រុកសណ្ដានមានប្រសាសន៍ថា ស្ដងទិញដំឡូងស្រស់មានចំនួន២៧ កន្លែងទូទាំងស្រុក ក្នុងនោះមាននៅឃុំសុចិត្រ២ស្តង់ ឃុំទំរីង១៣ស្ដង់ ឃុំ ងន២ស្ដង់ ឃុំសណ្តាន់៣ស្ដង់ ឃុំ មានរិទ្ធិ៧ស្ដង់ ចំណែកចំការដំឡូងរបស់ប្រជាកសិករវិញមាន ជាង១ម៉ឺនហិចតា ទូទាំងស្រុកសណ្ដាន ៕