លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនមេបញ្ជាការកងរាជអាវុធហត្ថខេត្ត ព្រះសីហនុសាង សង់ផ្ទះមួយខ្នងដូនលោកយាយទូរគតជន

0

ខេត្តព្រះសីហនុ ៖លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដោយក្តី អាណិតអាសូរ លោកបាន នាំយកអំណោយជួយឧបត្ថម្ភនិងសាងសង់ផ្ទះថ្មីជួនដល់ លោកយាយចាស់ជរាទូរគត អាយុ៩៩ឆ្នាំ ដែល កំពុងរស់នៅយ៉ាងលំបាកវេទនាក្នុងខ្ទមធ្លុះធ្លាយ តែម្នាក់ឯងគ្មានអ្នកទីពឹង។
.លោកម៉ែន វណ្ណា មេបញ្ជាការស្ដីទីកងរាជអាវុធហត្ថស្រុកព្រៃនប់បានឲ្យដឹងថា ផ្ទះមួយខ្នងដែលសាង សង់ថ្មីជួនលោកយាយនៅពេលនេះចំណាយថវិកាអស់ជាង១០០០ដុល្លារជាការឧបត្ថម្ភផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីហេងប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុក្រោយពីទទួលព័ត៌មានពីអាជ្ញាធរមូលដ្ឋានចំពោះលោកយាយវ័យចំណាស់រស់នៅគ្មានទីពឹងហើយមានការខ្វះខាតនៅផ្ទះសម្បែងចាស់ទ្រុឌទ្រោមមិនមានលទ្ធភាពជួសជុល ទើបលោកមេបញ្ជាការបាន សង់ផ្ទះមួយខ្នងនេះជូនលោកយាយរស់នៅបានសមរម្យ ។
.លោក យាយ ឈ្មោះកែវ ទួចកើតឆ្នាំ១៩២២មានទីលំនៅបច្ចុប្បន្នភូមិវាលមាសឃុំវាលរេញស្រុកព្រៃនប់ ក្នុងពេលទទូលបានលំនៅដ្ឋានថ្មី និង គ្រឿងឧបភោគបរិភោគ ពីលោក ឧត្តម សេនីយ៍ត្រី ហេង ប៊ុនមេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុលោកយាយបានហូរទឹកភ្នែកក្នុងក្តីរំភើបនិងអារម្មណ៍ក្តុកក្តួលដោយលោកយាយបានពោលពាក្យថាផ្ទះថ្មីនេះគឺជាក្តីស្រមៃនៃជីវិតចុងក្រោយរបស់គាត់ព្រោះកន្លងមករូបគាត់ជួបការលំបាកខ្លាំងណាស់រស់នៅតែម្នាក់ឯងក្នុងខ្ទមទ្រុតទ្រោមរហែកធ្លុះធ្លាយគ្មានអ្នកទីពឹង និងមិនមានអាហារ ហូបគ្រប់គ្រាន់ទេ តែពេលនេះ លោកយាយអាចរស់នៅនិងមានសេចក្តីសុខ នែជីវិត ចុង ក្រោយជាមួយនិងផ្ទះថ្មីដែលមិនព្រួយ បារម្ភពីរដំណក់ទឹកភ្លៀង ឬខ្យល់បោកបកទៀតនោះឡើយ ។
.នៅក្នុងឱកាសនោះដែរលោកខូវ ថានិត មេឃុំវាលរេញដែលបានដឹកនាំក្រុមការងារនិងសមាជិកសស យកចូលរួមបានសម្ដែងការសាទរអរគុណដល់លោកឧត្តមសេនីយ៍ត្រីហេងប៊ុនទីមេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដែលបានជួយឧបត្ថម្ភសាងសង់លំនៅផ្ទះថ្មីមួយខ្នង រួមទាំងសម្ភារៈប្រើប្រាស់មាន គ្រែពូកគ្រឿង ឧបភោគបរិភោគអង្ករ រួមទាំងថវិកាមួយចំនួនទៀតជូនលោកយាយ ដែលកំពុងជួបការលំបាកនិងមានជីវភាព ខ្វះខាតប្រចាំថ្ងៃផងដែរ។ទាំងអស់នេះគឺជាការចូលរួមចំណែក ដ៏សំខាន់ក្នុងការជួយទៅដល់បងប្អូនប្រជាពលរដ្ឋ ក្រីក្រជួបការលំបាកមានជីវភាពខ្វះខាតអាជ្ញាធរក៍ដូចជាថ្នាក់ដឹកនាំតែងតែគិតគូរអំពីសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលាទីណាមានទុក្ខលំបាកទីនោះគឺមានការជួយជ្រោមជ្រែងពីអាជ្ញាធរតាំងពីថ្នាក់មូលដ្ឋានរហូតដល់ថ្នាក់លើ៕នាគសមុទ្រ