បើករថយន្តលឿនពេកខ្វះការប្រុងប្រយ័ត្នរេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ៖បុរសម្នាក់បើករថយន្តលឿនខ្វះការប្រុងប្រយ័ត្នរ៉េចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវអស់មួយកង់ចំណែករថយន្តរងការខូចខាតយ៉ាងដំណុំផ្នែកឆ្វេងរថយន្តសំណាងល្អគ្មានអ្នករងរបួស។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១ និង២០នាទីយប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២១ តាមបណ្តោយផ្លូវ២៨៩ក្បែរសាលាទួលគោល ស្ថិតក្នុង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។

តាមអ្នកដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាក MG ពណ៌ស ពាក់ស្លាក ភ្នំពេញ 2BT-1044បើកបរដោយបុរសម្នាក់ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើតហេតុស្រាប់តែរ៉េចង្កូតទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឱ្យរថយន្តខូចខាតផ្នែកចំហៀងខាងមុខយ៉ាងដំណំចំណែកក្បាលនាគពុះចែកទ្រូងផ្លូវវាចចេញពីជួរអស់មួយកង់។

ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចធ្វើការវាសវែងស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកដើម្បី រង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕