ឯកឧត្តមសោម ស៊ុន ប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោងសំណេះសំណាលប្រជាពលរដ្ឋនិងអំណោយជូនប្រជាពលរដ្ឋទីទាល់ក្រ

ខេត្តកំពង់ធំ៖ ឯកឧត្តមសោម ស៊ុន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង បានដឹកនាំសហការីរួមជាមួយគណៈកម្មការបក្សឃុំសាខាបក្សភូមិ សំណេះសំណាល សាកសួរសុខទុក្ខប្រជាពលរដ្ឋ និងបានឧបត្ថម្ភអំណោយស្បៀងអាហារម៉ាស់ និងថវិកាជូនដល់ប្រជាពលរដ្ឋទីទ័ល់ក្រនៅក្នុងបរិវេណវត្តពន្លាជ័យឃុំបន្ទាយស្ទោងស្រុកស្ទោងខេត្តកំពង់ធំ នៅរសៀលថ្ងៃសៅរ៍ទី១០ ខែ មករា ឆ្នាំ 2021 ។
ឯកឧត្តមសោម ស៊ុន ក្រុមការងារក៏បាននាំយកនូវអំណោយរបស់ឯកឧត្តមហ៊ុនម៉ាណែត និងលោកជំទាវពេជ្រច័ន្ទមុន្នី ផ្ដល់ជូនប្រជាពលរដ្ឋទីទ័លក្រចំនួន៧ គ្រួសារ នៅភូមិពន្លាជ័យឃុំបន្ទាយស្ទោងស្រុកស្ទោងខេត្តកំពង់ធំ
ដោយក្នុងមួយគ្រួសារទទួលបាននូវអង្គរចំនួន 25 kg មីម៉ាម៉ាចំនួនមួយកេសទឹកត្រីមួយយួរ ម៉ាសក្រណាត់ចំនួន 10 ម៉ាស និងថវិកាមួយចំនួនផងដែរ។
ប្រធានក្រុមការងារចុះជួយមូលដ្ឋានឃុំបន្ទាយស្ទោង បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជា ដែលជានិច្ចកាល សម្ដេចតែងតែគិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង និងបានជម្រាបអំពីស្ថានភាពការឆ្លងរីករាលដាលមេរោគកូវីដ19 នៅលើសកលលោកដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ក្រុមគ្រួសារ សម្ដេចតេជោហុនសែន បានផ្ដល់ជូននូវថវិកាជូនដល់ក្រុមគ្រួសារប្រជាពលរដ្ឋយើងដែលរងផលប៉ះពាល់ដោយសារកូវីដ19 នេះនៅគ្រប់មូលដ្ឋានទូទាំងប្រទេស ដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋយើង ។

ឯកឧត្តមសោម ស៊ុន បានសំណូមពរដល់ប្រជាពលរដ្ឋ ត្រូវតែប្រុងប្រយ័ត្នការពារខ្លួនឲ្យចៀសផុតពីជំងឺកូវីដ19 ដោយត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល គណៈកម្មាធិការគណបក្សឃុំសាខាបក្សភូមិនិងប្រជាពលរដ្ឋ បានអំណរគុណចំពោះសម្ដេចតេជោហ៊ុនសែន និងសម្ដេចគតិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនព្រមទាំងឯកឧត្តមហ៊ុនម៉ាណែតនិងលោកជំទាវពេជ្រច័ន្ទមុន្នី ដែលបានជួយឧបត្ថម្ភដោះស្រាយនូវការលំបាកដល់ប្រជាពលរដ្ឋដែលកំពុងមានជាភាពទុក្ខលំបាកខ្វះខាត នៅពេលនេះនិងសូមប្ដេជ្ញាចិត្តគាំទ្រសម្ដេចតេជោហ៊ុនសែនដើម្បីដឹកនាំនាវាសន្តិភាពនៅកម្ពុជានិងការអភិវឌ្ឍជារៀងរហូត។